បរទេស៖ បន្ទាប់ពីផ្ដួលក្រុមយក្សកាំភ្លើងធំ Arsenal នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័តនៃពានរង្វាន់ UEFA Europa League ដើម្បីនាំ Villarreal ទៅកាន់វគ្គផ្ដាច់ព្រ័តនៃពានរង្វាន់ទ្វីបអឺរុបជាលើកទីមួយ លោក Unai Emery នៅសល់ភារកិច្ចសំខាន់មួយទៀតគឺត្រូវដឹកនាំក្រុម ដើម្បីតតាំងនឹងបិសាចក្រហម Manchester United នៅវគ្គផ្ដាច់ព្រ័ត្រនៅទីក្រុង Gdansk ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់ពីដឹងថាក្រុមលោកត្រូវប៉ះជាមួយក្រុមខ្លាំងមួយនៅអង់គ្លេស លោកក៏បាននិយាយថា លោកដឹងថា United ជាក្រុមខ្លាំងមួយជាមួយនឹងទម្រង់លេងរបស់ពួកគេនៅពេលបច្ចុប្បន្ននេះ ប៉ុន្តែលោកក៏បាននិយាយដែរថា មុននឹងក្រុមលោកឈានមកវគ្គនេះ ពួកគេក៏បានបំបាក់ក្រុមខ្លាំងៗអស់ជាច្រើនដែរ ជាពិសេសគឺការបំបាក Arsenal នៅវគ្គបួនក្រុមចុងក្រោយតែម្ដង។
លោកបន្តទៀតថា លោកមានមោទនភាពណាស់ដែលអាចមកដល់វគ្គនេះ ហើយលោកនឹងប្រឹងប្រែង ដើម្បីដឹកនាំក្រុមឈ្នះពានរង្វាន់មួយនេះ៕