ជាង៥០០ថ្ងៃហើយ ដែលអ្នកគាំទ្ររង់ចាំការវិលត្រឡប់មកវិញរបស់ Red Velvet

//s9.kh1.co/a1/a1e645769f3b3165cba2bd17737c95cb67891f08.jpg
តារា & កម្សាន្ដ

 ០៨-ឧសភា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

ជាង៥០០ថ្ងៃហើយ ដែលអ្នកគាំទ្ររង់ចាំការវិលត្រឡប់មកវិញរបស់ Red Velvet

កូរ៉េខាងត្បូង៖ ដូចដែលអ្នកគាំទ្រវិស័យ K-POP បានដឹងហើយថា ក្រុមចម្រៀងនារីជំនាន់ទី៣ Red Velvet របស់ផលិតកម្មយក្ស SM ហាក់ដូចជាមិនទាន់ទទួលបានពត៌មានណាមួយអោយជាក់លាក់ សម្រាប់ការវិលត្រលប់មកវិញរបស់ពួកគេសោះ ដោយគិតទៅវាមានរយៈពេលជាង៥០០ថ្ងៃទៅហើយ ដែលអ្នកគាំទ្របន្តការរង់ចាំវត្តមានរបស់ពួកគេនៅលើឆាកតន្ត្រីជាក្រុម (សមាជិក៥នាក់)។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Red velvet 
Red velvet 

សម្រាប់អ្នកគាំទ្ររបស់ Red Velvet (Reveluv) ប្រាកដជាមានអារម្មណ៍ថានឹង Red velvet ខ្លាំងណាស់ ដោយអស់រយៈពេលជាង៥០០ថ្ងៃហើយ ដែល Red velvet មិនទាន់មានការត្រលប់មកវិញជាផ្លូវការនៅឡើយ។ បើទោះបីជាមានការលេចមុខនៃក្រុមតូចរបស់ Red velvet (Irene Seulgi) សម្រាប់បទ "Monster" និងការលេចមុខរបស់ Wendy ជាតារាចម្រៀងនារីទោលកាលពីថ្មីៗនេះក៏ដោយ ក៏ខាងផលិតកម្ម SM នៅតែមិនទាន់ផ្តល់ព័ត៌មានជាក់លាក់ណាមួយរបស់ Red velvet សម្រាប់ការវិលត្រលប់មកវិញ ដែលធ្វើឱ្យអ្នកគាំទ្រមានការនឹករលឹកដល់ពួកគេជាខ្លាំង។ 

គួរបញ្ជាក់ផងដែរថា បទចម្រៀងចុងក្រោយរបស់ Red velvet មានចំណងជើងថា "Psyco" ដែលចេញកាលពីចុងឆ្នាំ២០១៩ ហើយជាអកុសល Wendy ក៏មានរបួសជាទម្ងន់នៅកំឡុងពេលហាត់សម ដែលបន្ទាប់ពីហេតុការណ៍នេះកើតឡើងហើយ វត្តមានរបស់ Red velvet ក៏ចាប់ផ្តើមមានភាពស្ងៀមស្ងាត់៕ 

Red velvet
Red velvet
Red velvet
Red velvet
Phin oudom
Oudom (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T