បេក្ខភាព២រូបត្រៀមជំនួសកន្លែង Zidane ប្រសិនបើគាត់ចាកចេញនារដូវកាលក្រោយនេះ

//s9.kh1.co/a3/a3b06b6bb47a9ae93910b681d983f21b2ddc61f4.jpeg
កីទ្បា

 ០៧-ឧសភា-២០២១ ២ល្ងាច · ៦ ឆ្នាំមុន

បេក្ខភាព២រូបត្រៀមជំនួសកន្លែង Zidane ប្រសិនបើគាត់ចាកចេញនារដូវកាលក្រោយនេះ

បរទេស៖ Real Madrid នឹងគោរពការសម្រេចចិត្តរបស់ Zidane ក្នុងការចាកចេញពីក្លិបប្រសិនបើគាត់សំរេចចិត្តបែបនេះ។ បេក្ខភាព២រូបដែលឈានមុខគេក្នុងការមកជំនួសតំណែកលោក Zidane ទី១គឺលោក Raúl វីរ:បុរសរបស់ក្រុម Real Madrid និងម្នាក់ទៀតដែលជាជម្រើសទី២គឺលោក Löw ដែលត្រៀមចាកចេញពីជម្រើសជាតិអាឡឺម៉ងពេលដែលព្រឹត្តិការណ៍ Euro ២០២០ ត្រូវបានបញ្ចប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បេក្ខភាពត្រៀមជំនួសលោក Zidane
បេក្ខភាពត្រៀមជំនួសលោក Zidane

បច្ចុប្បន្នគេឃើញ Zidane ហត់នឿយពេលខ្លះថែមទាំងរំខានដោយអ្វីគ្រប់យ៉ាងដែលបានកើតឡើងចាប់តាំងពីខែកញ្ញា  កាលវិភាគប្រកួតច្រើនពេក, ការរងរបួសច្រើន, ការរិះគន់ ទាំងអស់នេះធ្វើឲ្យលោកមិនចង់បន្តកុងត្រាថ្មីជាមួយ Real Madrid ។ លោក Raúl កំពុងជាធ្វើបានល្អក្នុងនាមជាគ្រូបង្វឹកនៅក្រុម Real Madrid ឈុតទី២ដែលជាបេក្ខភាពខ្ពស់ក្នុងការមកដឹកនាំនៅឈុតធំពេលដែល Zidane ចាកចេញ ដោយឡែកលោក Löw ក៏ស្ថិតក្នុងការពេញចិត្តពីសំណាកប្រធានក្លិបលោក Florentino Pérez ផងដែរ៕

លោក Raúl
លោក Raúl
លោក Löw
លោក Löw
Phon Sophat
sophatphon (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T