ល្បីថាលោក Mourinho ចង់បានខ្សែការពារ Lamela ពី Spurs

//s9.kh1.co/32/323c5ed86e505b1b86f72ae7329c8663997553de.jpg
កីទ្បា

 ០៧-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ល្បីថាលោក Mourinho ចង់បានខ្សែការពារ Lamela ពី Spurs

អ៉ីតាលី៖ ខ្សែបម្រើ Erik Lamela ត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយថា កំពុងត្រូវបានគ្រូ​បង្គោលក្លិប Roma លោក Jose Mourinho ទាក់ទងចង់បានពី​ក្លិប Tottenham Hotspur សម្រាប់រដូវកាល​ក្ដៅ​ខាង​មុខ។ នេះបើយោងតាមការចុះ​ផ្សាយរបស់ Transfermarket កាល​ពីពេលថ្មីៗនេះ​។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lamela
Lamela

Mourinho កំពុងឲ្យខាង​ក្លិបសិក្សាពីលទ្ធភាពក្នុងការ​ទិញ Lamela ដែលជា​កីឡាករលោកពេញចិត្តពី Spurs

បើតាម​ទីផ្សាយបច្ចុប្បន្ន Roma នឹង​ចំណាយលុយជាង ១៩លានដុល្លារដើម្បីទិញខ្សែបម្រើខាងលើ​មកលេង​ឲ្យ​ក្លិបរបស់ខ្លួន។

Lamela
Lamela

Lamela បាន​មកលេង​ឲ្យ​ក្លិប Spurs តាំងពីឆ្នាំ២០១៣ ដោយ​ចូល​រួម​លេង​សរុប ២៥៤ប្រកួត រក​គ្រាប់បាល់​បាន​ ៣៧គ្រាប់ និងចប់កុងត្រាទីវិញ​នៅឆ្នាំ២០២៣ខាងមុខ​៕   

ប្រភពTransfermarket

Him Rotha
Rotha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T