មហិច្ឆតាខ្ពស់! មុនជួប Roma យប់នេះ Bruno បានផ្ញើរសារក្រើនរម្លឹក ទៅមិត្តរួមក្រុមមួយម៉ាត់ថា...

//s9.kh1.co/43/436d6c597c37fcab5c5883b395820e130fb9d9ce.jpg
កីទ្បា

 ០៦-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Bruno ព្រមានទៅមិត្តរួមក្រុមថា ឈ្នះត្រឹម Europa League គឺវាមិនទាន់គ្រប់គ្រាន់ទេ។

អង់គ្លេស៖ កីឡាករ Bruno Fernandes បានព្រមានទៅកាន់មិត្តរួមក្រុមនៅ Manchester United បែបនេះថា ការឈ្នះត្រឹម Europa League គឺវាមិនទាន់គ្រប់គ្រាន់ទេសម្រាប់ក្លិបរបស់យើង ខណៈនៅក្នុងរដូវកាលនេះ Man UTD គឺនៅសល់ឱកាសតែពាននេះតែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Bruno Fernandes
  កីឡាករ Bruno Fernandes

ជាការពិតណាស់ មហិច្ឆតារបស់ខ្សែបម្រើប្រយុទ្ធសញ្ជាតិ ព័រទុយកាល់  គឺមិនដែលសាបសូន្យម្តងណាឡើយ ដោយគេតែងតែមានបំណងចង់ឱ្យ Man UTD ត្រឡប់ទៅរកទម្រង់លេងដូចពីអតីតកាលវិញ។

ក្នុងនោះ Bruno គឺចង់ឃើញក្រុមរបស់លោក Ole Gunnar Solskjaer មានភាពល្អប្រសើរជាងរដូវកាល ២០២០-២០២១ នេះ ដោយនៅរដូវកាលក្រោយគេទទូចចង់ឃើញ Man UTD អាចមានឱកាសប្រជែងពាន Premier League និង Champions League

  កីឡាករ Bruno Fernandes និង មិត្តរួមក្រុម
  កីឡាករ Bruno Fernandes និង មិត្តរួមក្រុម

មុនជួបជាមួយ Roma យប់នេះ Bruno បានថ្លែងនៅក្នុងសន្និសិទការសែតយ៉ាងដូច្នេះថា៖

សម្រាប់ពួកយើង, ត្រឹមតែពាន Europa League មួយគឺវាមិនទាន់គ្រប់គ្រាន់ទេ ព្រោះថាកាលពីរដូវកាលមុនយើងមិនទទួលបានអ្វីសោះ។ ដូច្នេះប្រសិនបើយើងអាចឈ្នះពាននេះនៅក្នុងរដូវកាលនេះ នោះវាជារឿងដ៏ប្រសើរបំផុត ប៉ុន្តែយ៉ាងណាវានៅតែមិនទាន់គ្រប់គ្រាន់។ យើងត្រូវតែប្រឹងធ្វើយ៉ាងណាឱ្យក្លិបមានការរីកលូតលាស់ជាបន្តទៀត។ តាមរយៈសមត្ថភាពរបស់កីឡាករគឺបង្ហាញថាយើងមានការរីកចម្រើនទៅមុខមួយកម្រិត ប៉ុន្តែយើងនៅតែព្យាយាមបន្ថែមទៀតដើម្បីឱ្យវាកាន់តែប្រសើរឡើង ដូចដែលខ្ញុំធ្លាប់បាននិយាយពីមុនអ៊ីចឹង។ សម្រាប់ខ្ញុំការប្រកួតជាមួយ Roma វាមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែនៅក្នុងកម្រិតមួយ គ្រប់គ្នាអាចនិយាយបានថាយើងធ្វើបានល្អបំផុតហើយ ខ្ញុំក៏បានធ្វើវាហើយដែរ តួយ៉ាងខ្ញុំអាចស៊ុតបញ្ចូលទីបាន ២ គ្រាប់ និង បញ្ជូនឱ្យមិត្តរួមក្រុមបាន ២​ គ្រាប់ ហើយខ្ញុំគិតថាវាជាលើកដំបូងហើយដែលខ្ញុំធ្វើបានល្អបែបនេះជូនក្លិប៕

  កីឡាករ Bruno Fernandes
  កីឡាករ Bruno Fernandes
  កីឡាករ Bruno Fernandes

ប្រភពGoal

  ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម:
https://t.me/khmerload

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T