ប៉ោយប៉ែត៖ រោងប្រចាំការនៅ​ទីកន្លែង​បិទ​ខ្ទប់​របស់​សមត្ថកិច្ច​នៅតំបន់ក្រុងប៉ោយប៉ែត ត្រូវ​បាន​ខ្យល់​កន្ត្រាក់​លាយឡំ​នឹង​មេឃ​ភ្លៀង​មួយ​មេ​ធំ បណ្តាល​ឱ្យខ្យល់​បោកបក់​រលំ​រោងសមត្ថកិច្ច បណ្តាល​ឱ្យ​ខូចខាត ហើយ​សមត្ថកិច្ច​ក៏​នាំ​គ្នា​ជួយ​ទប់​ស្ទើរតែ​មិន​ជាប់​ផង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​យប់ ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២១ ស្ថិត​នៅ​ក្នុង​ក្រុងប៉ោយប៉ែត ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​កំពុង​ឈរជើង​នៅ​គោលដៅ​ចំណុច​កើតហេតុ​ខាងលើ​នេះ បានអោយ​ដឹង​ថា នៅ​ម៉ោង​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​មាន​ខ្យល់​កន្ត្រាក់​យ៉ាង​ខ្លាំង រហូត​ដល់​រោង​ ដែល​ប្រចាំការ​បិទ​ខ្ទប់ បាន​បក់​បោកដួលរលំអស់តែម្ដង​។ តាមប្រភពវីដេអូគណនីហ្វេកប៊ុកឈ្មោះ Rorn Reth យើងឃើញថា កងកំលាំងយើងឈរជើងតាមគោលដៅបាន​នាំ​គ្នា​ជួយ​ទប់រោងប្រចាំការ ដោយ​កាន់​សសរដែក ដើម្បី​កុំអោយ​រោង​នោះ​រលំ​ ​រហូត​ដល់​មេឃ​​ឈប់ភ្លៀង៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភព៖ គណនីហ្វេកប៊ុកឈ្មោះ Rorn Reth

គណនីហ្វេកប៊ុកឈ្មោះ Rorn Reth
គណនីហ្វេកប៊ុកឈ្មោះ Rorn Reth

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]