ភ្លៀង​ខ្លាំង​លាយឡំ​ខ្យល់​កន្ត្រាក់​បោកបក់​កន្លែង​សមត្ថកិច្ច​ដែល​កំពុង​ឈរជើង​នៅ​គោលដៅ​ក្រុងប៉ោយប៉ែត ​នាំ​គ្នា​ជួយ​ទប់​ស្ទើរ​មិន​ជាប់ (មានវីដេអូ)

//s9.kh1.co/0e/0eb6f1915c17eacd2e5efa866d1913f3cc1ade59.jpg
សង្គម

 ០៦-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

រោងប្រចាំការនៅ​ទីកន្លែង​បិទ​ខ្ទប់​របស់​សមត្ថកិច្ច​នៅតំបន់ក្រុងប៉ោយប៉ែត ត្រូវ​បាន​ខ្យល់​កន្ត្រាក់​លាយឡំ​នឹង​មេឃ​ភ្លៀង​មួយ​មេ​ធំ បណ្តាល​អោយ​ខ្យល់​បោកបក់​រលំ​រោងសមត្ថកិច្ច បណ្តាល​ឱ្យ​ខូចខាត ហើយ​សមត្ថកិច្ច​ក៏​នាំ​គ្នា​ជួយ​ទប់​ស្ទើរតែ​មិន​ជាប់​ផង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​យប់ ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២១ ស្ថិត​នៅ​ក្នុង​ក្រុងប៉ោយប៉ែត ។

ប៉ោយប៉ែត៖ រោងប្រចាំការនៅ​ទីកន្លែង​បិទ​ខ្ទប់​របស់​សមត្ថកិច្ច​នៅតំបន់ក្រុងប៉ោយប៉ែត ត្រូវ​បាន​ខ្យល់​កន្ត្រាក់​លាយឡំ​នឹង​មេឃ​ភ្លៀង​មួយ​មេ​ធំ បណ្តាល​ឱ្យខ្យល់​បោកបក់​រលំ​រោងសមត្ថកិច្ច បណ្តាល​ឱ្យ​ខូចខាត ហើយ​សមត្ថកិច្ច​ក៏​នាំ​គ្នា​ជួយ​ទប់​ស្ទើរតែ​មិន​ជាប់​ផង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​យប់ ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២១ ស្ថិត​នៅ​ក្នុង​ក្រុងប៉ោយប៉ែត ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​កំពុង​ឈរជើង​នៅ​គោលដៅ​ចំណុច​កើតហេតុ​ខាងលើ​នេះ បានអោយ​ដឹង​ថា នៅ​ម៉ោង​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​មាន​ខ្យល់​កន្ត្រាក់​យ៉ាង​ខ្លាំង រហូត​ដល់​រោង​ ដែល​ប្រចាំការ​បិទ​ខ្ទប់ បាន​បក់​បោកដួលរលំអស់តែម្ដង​។ តាមប្រភពវីដេអូគណនីហ្វេកប៊ុកឈ្មោះ Rorn Reth យើងឃើញថា កងកំលាំងយើងឈរជើងតាមគោលដៅបាន​នាំ​គ្នា​ជួយ​ទប់រោងប្រចាំការ ដោយ​កាន់​សសរដែក ដើម្បី​កុំអោយ​រោង​នោះ​រលំ​ ​រហូត​ដល់​មេឃ​​ឈប់ភ្លៀង៕

ប្រភព៖ គណនីហ្វេកប៊ុកឈ្មោះ Rorn Reth

https://s9.kh1.co/__image/w=650,h=487,q=100/b1/b1476a8f572ff061700032471b47e6196fbd8cc0.png
https://s9.kh1.co/__image/w=650,h=487,q=100/d1/d172d61ed378d598c6699c1f1432cc0495ef9e63.png
https://s9.kh1.co/__image/w=650,h=487,q=100/ca/ca4e2dca1850def23b436ce7f8cce5127321fa5c.png
Sok Try
សុខ ទ្រី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T