PSG កំពុងសំឡឹងឃើញខ្សែប្រយុទ្ធជួរមុខរបស់ Liverpool ម្នាក់ដើម្បីទុកជំនួស Kylian Mbappe

//s9.kh1.co/5d/5d23a6dfaf766188eacd7277ce67b1b1d63e447d.jpeg
កីទ្បា

 ០៦-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្លិបអ្នកមាននៅក្នុងប្រទេសបារាំង Paris Saint-Germain កំពុងតែដាក់គោលដៅទៅលើខ្សែប្រយុទ្

បរទេស៖ ក្លិបអ្នកមាននៅក្នុងប្រទេសបារាំង Paris Saint-Germain កំពុងតែដាក់គោលដៅទៅលើខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប របស់ក្រុម Liverpool គឺ Mohamed Salah ដើម្បីត្រៀមយកមកជំនួសតំណែងរបស់ Kylian Mbappe

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្លិបបាល់ទាត់ Paris Saint-Germain បានបញ្ជាក់ឲ្យដឹងថា Kylian Mbappe មិនទាន់យល់ព្រមក្នុងការបន្តកុងត្រាថ្មីនៅឡើយទេ ដោយរូបគេចង់ផ្លាស់ទៅលេងនៅ Real Madrid ជាក់ស្ដែង Kylian Mbappe ក៏បានបដិសេធសំណើរធំៗរបស់ Paris Saint-Germain ចំនួន៤ដងផងដែរ ហើយកុងត្រារបស់រូបគេនឹងត្រូវផុតនៅឆ្នាំក្រោយ។ ដូចនេះក្លិបកំពុងតែមមាញឹកក្នុងការរកកីឡាករល្អម្នាក់ដើម្បីទុកមកជំនួសតំណែង Kylian Mbappe ហើយ Mohamed Salah គឺសាកសមបំផុត។

Mohamed Salah
Mohamed Salah

គួរបញ្ជាក់ផងដែរថា កីឡាករ Mohamed Salah បានផ្ទេរមកពីក្រុម AS Roma កាលពីឆ្នាំ២០១៧ ​ក្នុងតម្លៃ៤០លានអឺរ៉ូ។ បច្ចុប្បន្ននេះ Mohamed Salah រកគ្រាប់បាល់បាន១២០គ្រាប់ ក្នុងការបង្ហាញខ្លួន១៩៣ប្រកួត៕

Mohamed Salah
Mohamed Salah
Mohamed Salah
Mohamed Salah
Liverpool 
Liverpool 

ប្រភព៖ All Football

HEM CHANNARITH
Libra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T