បរទេស៖ ក្លិបអ្នកមាននៅក្នុងប្រទេសបារាំង Paris Saint-Germain កំពុងតែដាក់គោលដៅទៅលើខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប របស់ក្រុម Liverpool គឺ Mohamed Salah ដើម្បីត្រៀមយកមកជំនួសតំណែងរបស់ Kylian Mbappe។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្លិបបាល់ទាត់ Paris Saint-Germain បានបញ្ជាក់ឲ្យដឹងថា Kylian Mbappe មិនទាន់យល់ព្រមក្នុងការបន្តកុងត្រាថ្មីនៅឡើយទេ ដោយរូបគេចង់ផ្លាស់ទៅលេងនៅ Real Madrid ជាក់ស្ដែង Kylian Mbappe ក៏បានបដិសេធសំណើរធំៗរបស់ Paris Saint-Germain ចំនួន៤ដងផងដែរ ហើយកុងត្រារបស់រូបគេនឹងត្រូវផុតនៅឆ្នាំក្រោយ។ ដូចនេះក្លិបកំពុងតែមមាញឹកក្នុងការរកកីឡាករល្អម្នាក់ដើម្បីទុកមកជំនួសតំណែង Kylian Mbappe ហើយ Mohamed Salah គឺសាកសមបំផុត។
គួរបញ្ជាក់ផងដែរថា កីឡាករ Mohamed Salah បានផ្ទេរមកពីក្រុម AS Roma កាលពីឆ្នាំ២០១៧ ក្នុងតម្លៃ៤០លានអឺរ៉ូ។ បច្ចុប្បន្ននេះ Mohamed Salah រកគ្រាប់បាល់បាន១២០គ្រាប់ ក្នុងការបង្ហាញខ្លួន១៩៣ប្រកួត៕
ប្រភព៖ All Football