មានរឿងអី? អ្នកគាំទ្រ Real Madrid នាំគ្នាខឹងសម្បារនឹង Hazard ក្រោយចាញ់ Chelsea យប់មិញដោយសារ...(មានវីដេអូ)

//s9.kh1.co/66/666504ca7b3273b4a74026f6ab927e73b5d8855e.jpg
កីទ្បា

 ០៦-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

អ្នកគាំទ្រខឹងរឿង Hazard សើចសប្បាយនឹងអតីតមិត្តរួមក្រុមនៅ Chelsea

អង់គ្លេស៖ កាលពីយប់ថ្ងៃទី៦ខែឧសភាកន្លងទៅនេះ ក្លិបតោខៀវ Chelsea បានបើកទ្វារកីឡដ្ឋាន Stamford Bridge ស្វាគមន៍ក្លិបអធិរាជស Real Madrid ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ជើងទី២ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Mason Mount
ខ្សែបម្រើ Mason Mount

ចប់ការប្រកួត Chelsea បានយកឈ្នះ Real Madrid ២ ទល់នឹង ០ ដែល២គ្រាប់នេះរកបានដោយខ្សែប្រយុទ្ធ Timo Werner នៅនាទីទី២៨ និង Mason Mount នៅនាទីទី៨៥ ដែលសរុបមកគឺ Chelsea យកឈ្នះ Real Madrid ៣ ទល់នឹង ១ ទាំងពីរជើងធ្វើឲ្យ Real Madrid ធ្លាក់ចេញពី UCL ដោយស្វ័យប្រវត្តដែលក្នុងការប្រកួតនេះ Chelsea ស៊ុតបាន១៥ជើង ដោយក្នុងនោះស៊ុតចំគោលដៅបាន៥ជើងផងដែរ។

ខ្សែប្រយុទ្ធ Timo Wernet
ខ្សែប្រយុទ្ធ Timo Wernet

ប៉ុន្តែយ៉ាងណាមិញក្រោយចប់ការប្រកួតនេះដែរ អ្នកគាំទ្ររបស់ Real Madrid បាននាំគ្នាវាយប្រហារខ្សែប្រយុទ្ធ Eden Hazard ក្នុងបណ្ដាញសង្គម ដោយបង្ហាញកំហឹងរឿង Hazard នៅតែអាចសើចសប្បាយដូចមិនកើតទុក្ខអីជាមួយកីឡាកររបស់ Chelsea ដទៃទៀត ទាំងដែលក្រុមរបស់ខ្លួនឯងទទួលបរាជ័យ។

ខ្សែប្រយុទ្ធ Eden Hazard
ខ្សែប្រយុទ្ធ Eden Hazard
ខ្សែប្រយុទ្ធ Eden Hazard និង Mason Mount
ខ្សែប្រយុទ្ធ Eden Hazard និង Mason Mount

Hazard ផ្ទេរពី Chelsea មកកាន់ទឹកដី Santiago Bernabeu កាលពីឆ្នាំ២០១៩ ក្នុងតម្លៃដល់ទៅ ១៤០លានផោន(ស្មើនឹងប្រមាណ១៩៤.៦លានដុល្លារ) ប៉ុន្តែជាក់ស្តែងពេលទៅដល់ Real Madrid កីឡាករសញ្ជាតិប៊ែលស៊ិករូបនេះរងរបួសញឹកញាប់ និងមិនសូវបានបង្ហាញមុខលើទីលានប៉ុន្មានឡើយ ម្យ៉ាងទៀតទម្រង់លេងរបស់គេធ្លាក់ចុះមិនដូចកាលនៅ Chelsea ឡើយ។

ខ្សែប្រយុទ្ធ Eden Hazard និង Antonio Rudiger
ខ្សែប្រយុទ្ធ Eden Hazard និង Antonio Rudiger

ដោយឡែក វីដេអូរបស់ Eden Hazard ក្រោយចប់ការប្រកួតដោយបានដើរទៅសើចសប្បាយជាមួយខ្សែការពារ Kurt Zouma និង Edouard Mendy ត្រូវបានចែកចាយពេញបណ្ដាញសង្គមធ្វើឲ្យផ្ទុះការរិះគន់យ៉ាងសម្បើមពីអ្នកគាំទ្រ។

ខ្សែប្រយុទ្ធ Eden Hazard សើចសប្បាយ
ខ្សែប្រយុទ្ធ Eden Hazard សើចសប្បាយ
ខ្សែប្រយុទ្ធ Eden Hazard សើចសប្បាយ
ខ្សែប្រយុទ្ធ Eden Hazard សើចសប្បាយ

អ្នកគាំទ្រ Real Madrid ជាច្រើននាក់បានរិះគន់ទង្វើមិនគប្បីរបស់ Hazard ថា៖

ខ្ញុំដឹងថាពួកគេជាមិត្តភក្តិនឹងគ្នាប៉ុន្តែខ្ញុំស្រមៃមិនចេញទេថា Cristiano Ronaldo ដើរចូលទីលានហើយសើចសប្បាយដូចដែល Hazard ធ្វើ។

អ្នកគាំទ្រ

ខ្ញុំមិនបានរិះគន់គេទេ ខ្ញុំគ្រាន់តែមានអារម្មណ៍មិនល្អពេលមើលវីដេអូនោះហើយ។

អ្នកគាំទ្រ

ពួកយើងគួរតែលក់ Hazard ទៅឲ្យ Chelsea វិញ នៅរដូវក្ដៅខាងមុខនេះ ខ្ញុំស្បថថាគេមិនបានល្អជាង Vinivius ឡើយ។

អ្នកគាំទ្

យ៉ាងណាមិញ អតីតកីឡាកររបស់ Real Madrid គឺ Javier Balboa បានបង្ហោះសារមួយដៀមដាម Hazard ថា៖

គ្រប់គ្នាជួយពន្យល់ខ្ញុំបន្តិចព្រោះខ្ញុំមិនយល់(ពីទង្វើរបស់ Hazard) ទេ។

Javier Balbao
ខ្សែប្រយុទ្ធ Eden Hazard សើចសប្បាយ
ខ្សែប្រយុទ្ធ Eden Hazard សើចសប្បាយ

មិនមែនត្រឹមតែប៉ុណ្ណោះទេ អ្នកគាំទ្រជាច្រើនទៀតបានរិះគន់ Eden Hazard យ៉ាងចាស់ដៃនិងទាមទារឲ្យ Real Madrid លក់កីឡាកររូបនេះទៅឲ្ យChelsea វិញព្រោះគេមើលទៅមិនបានកើតទុក្ខនឹងការធ្លាក់ចេញពី UCL របស់ Real Madrid ឡើយ៕

ខ្សែប្រយុទ្ធ Eden Hazard 
ខ្សែប្រយុទ្ធ Eden Hazard 

សូមទស្សនាវីដេអូខាងក្រោម៖

ខ្សែប្រយុទ្ធ Eden Hazard សើចសប្បាយ

ប្រភពmetro

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T