អង់គ្លេស៖ កាលពីយប់ថ្ងៃទី៦ខែឧសភាកន្លងទៅនេះ ក្លិបតោខៀវ Chelsea បានបើកទ្វារកីឡដ្ឋាន Stamford Bridge ស្វាគមន៍ក្លិបអធិរាជស Real Madrid ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ជើងទី២ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចប់ការប្រកួត Chelsea បានយកឈ្នះ Real Madrid ២ ទល់នឹង ០ ដែល២គ្រាប់នេះរកបានដោយខ្សែប្រយុទ្ធ Timo Werner នៅនាទីទី២៨ និង Mason Mount នៅនាទីទី៨៥ ដែលសរុបមកគឺ Chelsea យកឈ្នះ Real Madrid ៣ ទល់នឹង ១ ទាំងពីរជើងធ្វើឲ្យ Real Madrid ធ្លាក់ចេញពី UCL ដោយស្វ័យប្រវត្តដែលក្នុងការប្រកួតនេះ Chelsea ស៊ុតបាន១៥ជើង ដោយក្នុងនោះស៊ុតចំគោលដៅបាន៥ជើងផងដែរ។
ប៉ុន្តែយ៉ាងណាមិញក្រោយចប់ការប្រកួតនេះដែរ អ្នកគាំទ្ររបស់ Real Madrid បាននាំគ្នាវាយប្រហារខ្សែប្រយុទ្ធ Eden Hazard ក្នុងបណ្ដាញសង្គម ដោយបង្ហាញកំហឹងរឿង Hazard នៅតែអាចសើចសប្បាយដូចមិនកើតទុក្ខអីជាមួយកីឡាកររបស់ Chelsea ដទៃទៀត ទាំងដែលក្រុមរបស់ខ្លួនឯងទទួលបរាជ័យ។
Hazard ផ្ទេរពី Chelsea មកកាន់ទឹកដី Santiago Bernabeu កាលពីឆ្នាំ២០១៩ ក្នុងតម្លៃដល់ទៅ ១៤០លានផោន(ស្មើនឹងប្រមាណ១៩៤.៦លានដុល្លារ) ប៉ុន្តែជាក់ស្តែងពេលទៅដល់ Real Madrid កីឡាករសញ្ជាតិប៊ែលស៊ិករូបនេះរងរបួសញឹកញាប់ និងមិនសូវបានបង្ហាញមុខលើទីលានប៉ុន្មានឡើយ ម្យ៉ាងទៀតទម្រង់លេងរបស់គេធ្លាក់ចុះមិនដូចកាលនៅ Chelsea ឡើយ។
ដោយឡែក វីដេអូរបស់ Eden Hazard ក្រោយចប់ការប្រកួតដោយបានដើរទៅសើចសប្បាយជាមួយខ្សែការពារ Kurt Zouma និង Edouard Mendy ត្រូវបានចែកចាយពេញបណ្ដាញសង្គមធ្វើឲ្យផ្ទុះការរិះគន់យ៉ាងសម្បើមពីអ្នកគាំទ្រ។
អ្នកគាំទ្រ Real Madrid ជាច្រើននាក់បានរិះគន់ទង្វើមិនគប្បីរបស់ Hazard ថា៖
យ៉ាងណាមិញ អតីតកីឡាកររបស់ Real Madrid គឺ Javier Balboa បានបង្ហោះសារមួយដៀមដាម Hazard ថា៖
មិនមែនត្រឹមតែប៉ុណ្ណោះទេ អ្នកគាំទ្រជាច្រើនទៀតបានរិះគន់ Eden Hazard យ៉ាងចាស់ដៃនិងទាមទារឲ្យ Real Madrid លក់កីឡាកររូបនេះទៅឲ្ យChelsea វិញព្រោះគេមើលទៅមិនបានកើតទុក្ខនឹងការធ្លាក់ចេញពី UCL របស់ Real Madrid ឡើយ៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ metro
ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload