ទើបថ្ងៃមុនសោះ! បទចម្រៀងមួយរបស់ ITZY មានអ្នកចូលទស្សនាជាង៥០លាននាក់ (មានវីដេអូ)

//s9.kh1.co/15/15324c71686d84dec797587c6808d9f0543ed998.jpg
តារា & កម្សាន្ដ

 ០៤-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

បទចម្រៀងមួយរបស់ ITZY មានអ្នកចូលទស្សនាជាង៥០លាននាក់

កូរ៉េខាងត្បូង៖ ប្រជាប្រិយភាពរបស់ក្រុមនារី ដែលមានសមាជិក៥នាក់ ITZY នៃផលិតកម្ម JYP ហាក់ដូចជាមានសន្ទុះខ្លាំង បន្ទាប់ពីពួកគេបានបញ្ចេញបទចម្រៀងថ្មីរបស់ពួកគេមានចំណងជើងថា "In the morning" នៅក្នុងអាល់ប៊ុម "Guess who"។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុម ITZY
ក្រុម ITZY

បទចម្រៀងថ្មីរបស់ពួកគេ ដែលចេញកាលពីចុងខែមេសា ឥលូវនេះហាក់មានអ្នកចូលទស្សនាច្រើនមែនទែន ដោយគួរឱ្យកត់សម្គាល់ខ្លាំង ដោយគិតត្រឹមពេលនេះ បទចម្រៀង "In the morning" មានចំនួនអ្នកចូលទស្សនាក្នុង YouTube រហូតដល់ជាង៥០លាននាក់ ដែលវាពិតជាមិនគួរអោយជឿ។ 

បន្ទាប់ពីទទួលបានជោគជ័យខាងផ្នែក YouTube នេះ ខាងផលិតកម្ម JYP ក៏បានបញ្ចេញនូវ poster មួយដើម្បីអបអសាទរដល់ក្រុម ITZY សម្រាប់ការខិតខំប្រឹងប្រែងរបស់ពួកគេកន្លងមក។ ចូលរួមអបអរសាទរដល់ក្រុមចម្រៀង ITZY ក៏ដូចជាអ្នកគាំទ្រពួកគេ (MIDZY) ផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

ក្រុម ITZY
ក្រុម ITZY
បទ "In the morning" របស់ក្រុម ITZY
Phin oudom
Oudom (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T