Declan Rice ស្ថិតនៅក្នុងបញ្ជីកីឡាករ ៣រូបដែល Man Utd នឹងយកជំនួស Pogba បើសិនជាគាត់ចាកចេញ

//s9.kh1.co/18/183a8840314034cbabbc301234c13d8d6731d827.jpg
កីទ្បា

 ០៣-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Declan Rice ស្ថិតនៅក្នុងបញ្ជីកីឡករ៣រូបដែល Man Utd នឹងយក ជំនួស Pogba បើសិនជាគាត់ចាកចេញ

អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United បានដាក់បញ្ជូលកីឡាករ​ Declan Rice របស់ក្រុមញញួរយក្ស Westham​  ទៅក្នុងបញ្ជីកីឡាករចំនួន៣រូបដែលក្លិបអាចនាំយកមកជំនួសកីឡាករខ្សែបម្រើ Paul Pogba​ ប្រសិនបើរូបគាត់ចាកចេញ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ​ Declan Rice
កីឡាករ​ Declan Rice
កីឡាករខ្សែបម្រើ Paul Pogba
កីឡាករខ្សែបម្រើ Paul Pogba

កីឡាករអន្តរជាតិបារាំង Paul Pogba​ អាចនឹងចាកចេញពីក្លិបនៅរដូវក្តៅនេះ បើទោះបីជាទម្រង់លេងរបស់គាត់កាន់តែប្រសើរឡើងខណះពេលដែលក្លិបបីសាចក្រហមកំពុងឈរនៅលេខរៀងទី២នៃតារាង English Premier League និង កំពុងឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Europa League ។​ ចំណែកក្លិបបិសាចក្រហម Manchester United ក៏កំពុងតែស្វះស្វែងក្នុងការបន្តកុងត្រាជាមួយកីឡាកររូបនេះដែរ។

កីឡាករ​ Declan Rice
កីឡាករ​ Declan Rice
កីឡាករខ្សែបម្រើ Paul Pogba
កីឡាករខ្សែបម្រើ Paul Pogba

យោងតាមសារព័ត៌មាន Mirror បានឱ្យដឹងថា​ កីឡាករវ័យ ២៨ ឆ្នាំរូបនេះអាចរកប្រាក់បានរហូតដល់ទៅ ៤០០,០០០ ផោនក្នុងមួយសប្តាហ៍ ប៉ុន្តែបញ្ហាមួយនឹងអាចកើតឡើងប្រសិនបើការចរចាមិនបានជោគជ័យនោះ Pogba អាចនឹងចាកចេញ ហើយ Manchester United នឹងពិចារណាក្នុងការនាំយកកីឡាករម្នាក់ក្នុងចំណោមកីឡាករទាំងបីរូបដែល Declan Rice ក៏ជាកីឡាករម្នាក់ក្នុងចំណោមនោះផងដែរ៕

Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T