អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United បានដាក់បញ្ជូលកីឡាករ Declan Rice របស់ក្រុមញញួរយក្ស Westham ទៅក្នុងបញ្ជីកីឡាករចំនួន៣រូបដែលក្លិបអាចនាំយកមកជំនួសកីឡាករខ្សែបម្រើ Paul Pogba ប្រសិនបើរូបគាត់ចាកចេញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកីឡាករអន្តរជាតិបារាំង Paul Pogba អាចនឹងចាកចេញពីក្លិបនៅរដូវក្តៅនេះ បើទោះបីជាទម្រង់លេងរបស់គាត់កាន់តែប្រសើរឡើងខណះពេលដែលក្លិបបីសាចក្រហមកំពុងឈរនៅលេខរៀងទី២នៃតារាង English Premier League និង កំពុងឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Europa League ។ ចំណែកក្លិបបិសាចក្រហម Manchester United ក៏កំពុងតែស្វះស្វែងក្នុងការបន្តកុងត្រាជាមួយកីឡាកររូបនេះដែរ។
យោងតាមសារព័ត៌មាន Mirror បានឱ្យដឹងថា កីឡាករវ័យ ២៨ ឆ្នាំរូបនេះអាចរកប្រាក់បានរហូតដល់ទៅ ៤០០,០០០ ផោនក្នុងមួយសប្តាហ៍ ប៉ុន្តែបញ្ហាមួយនឹងអាចកើតឡើងប្រសិនបើការចរចាមិនបានជោគជ័យនោះ Pogba អាចនឹងចាកចេញ ហើយ Manchester United នឹងពិចារណាក្នុងការនាំយកកីឡាករម្នាក់ក្នុងចំណោមកីឡាករទាំងបីរូបដែល Declan Rice ក៏ជាកីឡាករម្នាក់ក្នុងចំណោមនោះផងដែរ៕