យោងទៅតាម ការសិក្សា ស្រាវជ្រាវ ទាក់ទងទៅនឹង បញ្ហាសុខភាព បានអោយដឹងថា វត្ថុប្រើប្រាស់ ប្រចាំថ្ងៃ ៤យ៉ាង អាចធ្វើអោយ ប៉ះពាល់ ដល់សុខភាព លោកអ្នក ដោយមិនដឹងខ្លួន។

វត្ថុប្រើប្រាស់ ទាំងបួននោះមាន ដូចជា៖

១, ដបទឹកសុទ្ធ៖ ជាធម្មតា លោកអ្នកតែងតែ មានទំលាប់ ទទួលទានទឹកបរិសុទ្ធ ក្នុងដបប្លាស្ទិក តែ ទឹកបរិសុទ្ធ ដែលទុកចោលយូរក្នុង ដបប្លាស្ទិកនេះ អាចប៉ះពាល់ដល់សុខភាព ផងដែរ។ អ្នកវិទ្យាសាស្រ្ត បានរកឃើញ ថា ដបប្លាស្ទិក មានផ្ទុកនូវជាតិគីមី មួយប្រភេទ ដែលមាន ឈ្មោះថា phthalates ដែលវាអាច លិចធ្លាយ និងជ្រាបសាយភាយ ទៅក្នុងទឹកសុទ្ធ បើកាលណាយើងទុកវាចោលក្នុងរយៈពេលយូរ។ មួយវិញទៀត ចូរកុំពិសារ ទឹកបរិសុទ្ធ ដែលបានទុកចោល ក្នុងយានយន្ដ របស់អ្នកអោយសោះ ព្រោះវាបង្ក ទៅជា រោគមហារីក ដោយមិនដឹងខ្លួន។


២, ជក់ និងគ្រឿងសម្អាង សំរាប់ផាត់មុខ ដែល សុភាពនារីទាំងឡាយ គួរតែផ្លាស់ប្ដូរ ជាញឹកញាប់ ព្រោះថា មេរោគ និង បាក់តេរី អាចនៅនឹង វត្ថុទាំងនោះ ហើយអាចធ្វើអោយ កើតជំងឺសើស្បែក រឺ អាលែកស៊ី ផ្សេងៗ។ ម្យ៉ាងវិញទៀត គ្រឿងសម្អាង ប្រភេទ ម៉ាស្ការ៉ា សុភាពនារី គួរតែ ប្រើក្នុងរយៈ កាលកំណត់បាន ហើយ ទោះបីជា ប្រើមិនទាន់អស់ក៏ដោយ ព្រោះថា ជាតិគីមី ដែលស្ថិត នៅក្នុង គ្រឿងសម្អាងនោះ អាចបង្ក ទៅជាការ រមាស់ និងរលាក ភ្នែក ដោយមិនដឹងខ្លួន។



៣, ក្រដាសអនាម័យ ត្រូវបានយកមកប្រើ ដើម្បី ជូតសម្អាត ទូទៅ តែ លោកអ្នក ក៏អាចនឹង ប្រឈម នឹងការឆ្លងរោគ នានា នៅពេល ដែលលោកអ្នក ប្រើប្រាស់វាហើយ ភ្លេច បោះចោលក្នុងធុងសំរាម ដោយ លោកអ្នក អាចគិតថា ទុកក្នុង កាតាប ឬ ហោប៉ៅសិន។ ការធ្វើដូចនេះ អាច ធ្វើអោយមេរោគ ដែលនៅលើ ក្រដាស ប្រើហើយទាំងនោះ រីករាល ដាលពាសពេញ របស់ប្រើប្រាស់ ផ្សេងៗ ទៀត។



៤, ទូរស័ព្ទ៖ លោកអ្នកប្រាកដ ជាដឹង ថាការប្រើប្រាស់ ទូរស័ព្ទ រយៈពេលយូរ អាចផ្ដល់ទុក្ខទោស និង អាចឈានទៅដល់ រោគ មហារីកខួរក្បាល ដែលបណ្ដាលមកពី ជាតិវិទ្យុសកម្ម ដែលចេញពី ទូរស័ព្ទនេះឯង។ ដូច្នេះហើយ ចូរកាត់បន្ថយ ការនិយាយទូរស័ព្ទ និង ទុកទូរស័ព្ទ អោយឆ្ងាយ ពីខ្លួនប្រាណ របស់អ្នក នៅពេលដែល សំរាន្ដ។



ទាំងនេះ គឺជាការចែក រំលែក ចំណេះដឹង បន្តិចបន្ដួច ដើម្បី សុខភាពរបស់ យើងគ្រប់ៗគ្នា។

តើប្រិយមិត្តមានអ្វីបន្ថែម ពីការចែករំលែកចំណេះដឹងនេះដែរឬទេ?

ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]