រំភើប! ទី​បំផុត​ខ្សែភាពយន្ត​ «Thor: Love & Thunder» របស់​លោក​ Taika Waititi ជិត​បញ្ចប់ការថត​ហើយ

//s9.kh1.co/30/301c65f8a12b5d806a5154d01a9a618858f0d2f3.png
តារា & កម្សាន្ដ

 ០៣-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

អ្នកដឹកនាំរឿងប្រកាស​ថា Thor: Love & Thunder នឹង​បញ្ចប់​ការថត​ក្នុងរយៈពេល ១ខែទៀតទេ

បរទេស៖ Thor គឺសម្ដែងដោយលោក Chris Hemsworth ជាខ្សែភាពយន្តកំពូលវីរបុរសតែមួយគត់របស់ Marvel នៅក្នុង​ MCU (Marvel Cinematic Universe) ដែលមានខ្សែភាពយន្តទោលរបស់ខ្លួនលើសពី Trilogy (បីវគ្គ) ពោលគឺមានបួនវគ្គខុសខ្សែភាពយន្តទោលរបស់វីរបុរសដ៏ទៃទៀតក្នុង MCU ក្នុងនោះមានដូចជា Thor, Thor: The Dark Worlds, Thor: Ragnarok និងចុងក្រោយគឺ Thor: Love & Thunder ដែល​កំពុង​តែថតសព្វថ្ងៃនេះឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Thor
Thor

ទោះជាយ៉ាងណា Thor 1 និង 2 មើលទៅមិនត្រូវបានអ្នកគាំទ្រងប់ងល់ខ្លាំងដូចខ្សែភាពយន្តកំពូលវីរបុរសដ៏ទៃក្នុង MCU ឡើយរហូតដល់ Thor: Ragnarok ដែលជាស្នាដៃរបស់លោក Taika Waititi បានចេញបញ្ចាំងយើង​សង្កេត​​ឃើញថាអ្វីៗគឺបានផ្លាស់ប្ដូរគឺមានការគាំទ្រពីអ្នកគាំទ្រជាច្រើនខុសពីខ្សែភាពយន្តទោលមុនៗរបស់ Thor នោះ។ អ្វីដែលធ្វើអោយក្រុមអ្នកគាំទ្រមានភាពភ្ញាក់ផ្អើរពីរឿងរបស់ God of Thunder រឿង Thor: Ragnarok នោះគឺអ្នកដឹកនាំរឿងលោក Taika Waititi បានបន្ថែមតួអង្គថ្មីៗមួយចំនួនដូចជា Grandmaster សម្ដែងដោយ​លោក Jeff Goldblum ហើយ Valkyrie សម្ដែងដោយអ្នកនាង Tessa Thompson ជាមួយនឹងភាពកំប្លុក​កំប្លែង​រវាងបងប្អូនទេវតា Thor និង Loki ផងដែរ។

លោក Taika Waititi
លោក Taika Waititi
Poster Thor: Ragnarok
Poster Thor: Ragnarok

គួអោយដឹកផងទៀតថានៅក្នុងខ្សែភាពយន្ត Thor: Love & Thunder ក៏មិនខុសពី Thor 3 ប៉ុន្មានដែរគឺអ្នកដឹកនាំ​រឿង​រូបនេះបានកោះហៅតារាសម្ដែងផ្សេងៗដូចជាលោក Christian Bale ដែលគ្រប់គ្នាស្កាល់តាមរយៈខ្សែភាពយន្ត The Dark Knight (Batman) របស់ DC ដែលជាខ្សែភាពយន្ត Superhero តែមួយគត់ទទួលបានពិន្ទុខ្ពស់​ជាង​គេ​ក្នុងប្រវត្តសាស្ត្រលើ IMDb ទាំង Marvel ជាមួយនឹង DC និងលោក Russell Crowe ដែលធ្លាប់មានវត្តមាននៅ​ក្នុង​ខ្សែ​ភាពយន្តរបស់ DC ដូចជាគ្នាគឺក្នុងរឿង Man of Steel (Superman) ក្នុងនាមជា Jor El ដែលត្រូវជា​ឪពុក​បង្កើត Clark KentKal El ដែលជា Superman នេះឯង ដែលតារាមកពី DC ទាំងពីរនាក់នេះនឹងចូល​មកកាន់​ដំណែងតួអង្គដូចជា Gorr the God Butcher និង Zeus នៅក្នុង Thor 4 នេះផងដែរ។

Christian Bale នឹងតួអង្គដែលលោកត្រូវសម្ដែង
Christian Bale នឹងតួអង្គដែលលោកត្រូវសម្ដែង
Russell Crowe​ នឹងតួអង្គដែលលោកត្រូវសម្ដែង
Russell Crowe​ នឹងតួអង្គដែលលោកត្រូវសម្ដែង

យ៉ាងណាមិញអ្នកដឹកនាំរឿងលោក Taika Waititi បានប្រកាសថាខ្សែភាពយន្ត Thor: Love & Thunder នេះគឺ​ជិត​បញ្ចប់ការថតហើយនេះបើយោងតាមលោកប្រាប់ទៅកាន់សារព័ត៌មាន The Weekend Today ថាពួក​លោក​សល់រយៈពេលតែ ៤ សប្តាហ៍ទៀតទេនៃការថតលើខ្សែភាពយន្តខាងលើនេះលោកក៏បន្ថែមទៀតថា «Thor 4 នេះគឺជាខ្សែភាពយន្តដ៏ល្អបំផុតរបស់ Marvel» នោះហើយយើងនឹងឃើញវត្តមានរបស់តួអង្គផ្សេងៗដូចជា Thor សម្ដែងដោយ Chris Hemsworth ចំណែកឯ Natalie Portman សម្ដែងជា Jane Foster រីឯ​ Gorr the God Butcher នឹងសម្ដែងដោយលោក Christian Bale ហើយលោក Russell Crowe នឹងកាន់តំនែង Zeus ចំពោះ Korg ត្រូវបានលោក Waititi សម្ដែងដោយផ្ទាល់និងចុងក្រោយ Sif សម្ដែងដោយ Jaimie Alexander។ ក្រៅពីនេះយើងក៏អាចឃើញវត្តមានរបស់ក្រុមកំពូលវីរបុរស The Guardian of Galaxy ដូចជា Star Lord, Drax, Nebula, Mantis ជាដើមផងដែរ៕

រួបភាពក្រៅឆាក
រួបភាពក្រៅឆាក
រួបភាពក្រៅឆាក
រួបភាពក្រៅឆាក
Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T