អតីតកីឡាករ Man Utd ម្នាក់ប្រាប់ទៅក្លិបថាមិនគួរទុកកីឡាកររូបនេះទេ

//s9.kh1.co/de/dea0933df0d12958b45b5be01b3fa4e8bcec3ec6.jpg
កីទ្បា

 ០៣-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អតីតកីឡាករ Man Utd ម្នាក់ប្រាប់ទៅក្លិបថាមិនគួរទុកកីឡាករម្នាក់នេះទេ

អង់គ្លេស៖ អតីតកីឡាកររបស់ក្រុមបិសាចក្រហម Manchester United គឺ កីឡាករ Roy Keane បានប្រាប់ទៅក្លិបបិសាចក្រហមពីក្តីសង្ឃឹមរបស់លោកថា ក្លិបនឹងមិនរក្សាទុកកីឡាករ Edinson Cavani​​​ នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
​ អតីតកីឡាករ Roy Keane 
​ អតីតកីឡាករ Roy Keane 

ការលើកឡើងរបស់លោក Roy Keane ដូច្នេះ ដោយសារតែរូបលោកមានក្តីសង្ឃឹមថាថា​ក្លិប​ Manchester united ត្រូវការជាចាំបាច់នូវខ្សែប្រយុទ្ធថ្មីដើម្បីប្រជែងដណ្តើមជើងឯក Premier League​ និងពានរង្វាន់ជាច្រើនទៀត ។

គួរបញ្ជាក់ថា កីឡាករ Edinson​ Cavani បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅ Old Trafford ចាប់តាំងពីចូលរួមជាមួយ Manchester United ក្នុងការផ្ទេរដោយឥតគិតថ្លៃកាលពីរដូវក្តៅឆ្នាំមុនដោយបានជួយក្រុមឱ្យឈរនៅលេខរៀងទី២នៃតារាង English Premier League នារដូវកាលនេះ ហើយបានជួយក្រុមឱ្យឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់  Europha League ដែលក្រុម Man Utd នឹងអា​ចឈានដល់វគ្គផ្តាច់ព្រ័ត្រក្រោយយកឈ្នះក្រុម AS Roma ក្នុងលទ្ធផល៦-២ កាលពីជើងទី១នៅ Old Trafford ។

 កីឡាករ Edinson​ Cavani
 កីឡាករ Edinson​ Cavani

យោងតាមសេចក្តីរាយការណ៍មកថាក្លិបបិសាចក្រហម Manchester United នឹងលើកយកជម្រើសដើម្បីបន្តកុងត្រារបស់កីឡាករខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំរូបនេះដោយបន្ថែមមួយឆ្នាំទៀត ប៉ុន្តែ លោក​ Roy Keane គិតថាពួកគេគួរតែសំឡឹងរកការនាំយកយុវជនជំនាន់ក្រោយដើម្បីចាប់ផ្តើមប្រកួតប្រជែងដណ្តើមយកពានរង្វាន់កំពូលម្តងទៀត៕ 

Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T