អង់គ្លេស៖ អតីតកីឡាកររបស់ក្រុមបិសាចក្រហម Manchester United គឺ កីឡាករ Roy Keane បានប្រាប់ទៅក្លិបបិសាចក្រហមពីក្តីសង្ឃឹមរបស់លោកថា ក្លិបនឹងមិនរក្សាទុកកីឡាករ Edinson Cavani នោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការលើកឡើងរបស់លោក Roy Keane ដូច្នេះ ដោយសារតែរូបលោកមានក្តីសង្ឃឹមថាថាក្លិប Manchester united ត្រូវការជាចាំបាច់នូវខ្សែប្រយុទ្ធថ្មីដើម្បីប្រជែងដណ្តើមជើងឯក Premier League និងពានរង្វាន់ជាច្រើនទៀត ។
គួរបញ្ជាក់ថា កីឡាករ Edinson Cavani បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅ Old Trafford ចាប់តាំងពីចូលរួមជាមួយ Manchester United ក្នុងការផ្ទេរដោយឥតគិតថ្លៃកាលពីរដូវក្តៅឆ្នាំមុនដោយបានជួយក្រុមឱ្យឈរនៅលេខរៀងទី២នៃតារាង English Premier League នារដូវកាលនេះ ហើយបានជួយក្រុមឱ្យឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Europha League ដែលក្រុម Man Utd នឹងអាចឈានដល់វគ្គផ្តាច់ព្រ័ត្រក្រោយយកឈ្នះក្រុម AS Roma ក្នុងលទ្ធផល៦-២ កាលពីជើងទី១នៅ Old Trafford ។
យោងតាមសេចក្តីរាយការណ៍មកថាក្លិបបិសាចក្រហម Manchester United នឹងលើកយកជម្រើសដើម្បីបន្តកុងត្រារបស់កីឡាករខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំរូបនេះដោយបន្ថែមមួយឆ្នាំទៀត ប៉ុន្តែ លោក Roy Keane គិតថាពួកគេគួរតែសំឡឹងរកការនាំយកយុវជនជំនាន់ក្រោយដើម្បីចាប់ផ្តើមប្រកួតប្រជែងដណ្តើមយកពានរង្វាន់កំពូលម្តងទៀត៕