លោក Luis Enrique ថា លោកចង់ឃើញក្រុមមួយនេះឈ្នះពាន UCL ក្រោយ PSG ត្រូវជ្រុះចេញពីកម្មវិធី

//s9.kh1.co/ba/ba50eaded2f4fdaf649511fade9df6d893d26ada.jpg
កីទ្បា

 ០៨-ឧសភា-២០២៤ ៩ព្រឹក · ១២ ថ្ងៃមុន

លោក Luis Enrique ថា លោកចង់ឃើញក្រុមមួយនេះឈ្នះពាន UCL ក្រោយ PSG ត្រូវជ្រុះចេញពីកម្មវិធី

អឺរ៉ុប៖ គ្រូបង្វឹកក្លិប Paris Saint Germain លោក Luis Enrique បានលើកឡើងថា លោកចង់ឃើញ Borussia Dortmund ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Champions League នារដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/f3/f3252f85edf8c02aa26c744ccf26cd086689d1bc.png

ជាការពិតណាស់ លោក Enrique បានលើកឡើងបែបនេះ បន្ទាប់ពីកាលពីយប់មិញ PSG បានធ្លាក់ចេញពីពានរង្វាន់ Champions League ហើយត្រឹមវគ្គ៤ក្រុមចុងក្រោយ បន្ទាប់ពីប្រកួតចាញ់ Dortmund ក្នុងលទ្ធផល ១ទល់នឹង០ និង សរុបទាំំងពីរជើង ២ទល់នឹង០។

https://s9.kh1.co/__image/w=650,h=366,q=100/b3/b317cf309b428681e1a093adc2e8882b9ee9cd61.png

ក្រោយចប់ការប្រកួត លោក Enrique បាននិយាយថា៖

វាពិតជាពិបាកណាសនៅពេលដែលយើងជួបលទ្ធផលបរាជ័យបែបនេះ។ ពួកយើងបានបង្កើតឱកាសស៊ុត ៣១ជើង ប៉ះ បង្គោលទី៤ដង ពេខ្លះបាល់ទាត់ពិតជាអយុត្តិធម៌ណាស់ ប៉ុន្តែ យ៉ាងណាសូមអបអរសាទរទៅកាន់ Dortmund។ ពួកគេជាក្រុមដ៏អស្ចារ្យ ខ្ញុំសង្ឃឹមពួកគេនឹងទទួលបានជ័យជម្នះក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ៕

លោក Luis Enrique
https://s9.kh1.co/__image/w=650,h=433,q=100/7c/7cb9e3c399a9e7c657cebd91433aea6a1b85655e.png

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T