ឃេីញ​អ៊ីណូ សេីចសប្បាយ តែមានរឿងរ៉ាវទាំងនេះ ដែលអ្នកមិនដែលដឹងពី លោក (មានវីដេអូ)

//s9.kh1.co/63/63c84b4e1ccb4bd2d8ca23850f15b7d77877f767.jpg
តារា & កម្សាន្ដ

 ០២-ឧសភា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

នៅពីក្រោយការធ្វើឲ្យទស្សនិកជនសប្បាយរីករាយ រឿងរ៉ាវទាំងនេះដែលហ្វេនមិនដែលបានដឹងពីលោក អុីណូ។

ភ្នំពេញ៖ ជាការពិតណាស់  ប្រិយមិត្ត ពុកម៉ែបងប្អូន ប្រាកដជាបានស្គាល់រួចមកហើយ  អុីណូ កំពូលតារាចម្រៀងប្រចាំផលិតកម្ម Sunday ដែលាមានសម្លេងស្អកពីរោះ មិនត្រឹមតែប៉ុណ្ណោះលោកមានភាពកំប្លុកកំប្លែងទៀតផង លើសពីនេះលោក ក៏ទទួលបានប្រជាប្រិយភាពជាខ្លាំង កាលពីពេលថ្មីៗនេះ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តារាចម្រៀងដ៏មានប្រជាប្រិយភាពនិងមានភាពកំប្លែងមួយរូបនេះ ថ្មីៗនេះលោកទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវវ័យនិងបណ្ដាអ្នកគាំទ្រ ជាមួយនឹងបទចម្រៀងនិងស្ទាយ៍រាំបែបប្លែកៗធ្វើឲ្យទស្សនិកជនផ្ទុះសំណើចគ្រប់ពេលដែលមានវត្តមាន តារារូបនេះបង្ហាញខ្លួនម្ដងៗ ។

ទន្ទឹមនឹងការធ្វើឲ្យទស្សនិកជន សប្បាយរីករាយនេះដែរ ក៏មានមតិមួយចំនួនបានរិះគន់ ថាលោកធ្វើដូចឡប់ ឆ្កួត ខុសគេខុសឯង រាំ ច្រៀងមិនដឹងស្អីជាស្អី និងមានមនុស្សជាច្រើនបាន បន្តកាត់យករូបលោកទៅផុសបន្តលេងសើច គ្រប់រូបភាព។

ស្របជាមួយគ្នានេះ រូបលោកក៏បន្តទៀតថា លោកទទួលស្គាល់ថា នេះជារឿងដែល បុគ្គលសាធារណៈស្ទើរគ្រប់គ្នាហើយ ដែលត្រូវជួបប្រទះ ប៉ុន្តែ រូបលោក ធ្វើបែបនេះគ្រាន់តែចង់ឲ្យទស្សនិកជនមានភាពសប្បាយរីករាយតែប៉ុណ្ណោះ ហើយចំពោះការកាត់យកស្ទាយ៍រាំរូបលោក មានស្ទាយ៍ដៃពីរជាដើមយកទៅលេងសើច ធ្វើជា Meme  ក៏រូបលោកមិនមានការអន់ចិត្តខឹងសម្បារអ្វីនោះដែរ ពោលគឺកុំឲ្យតែមានភាពលើសហួសហេតុ ដែលមានផលប៉ះពាល់ទៅដល់ក្រុមគ្រួសាររបស់លោក។ 

មិនតែប៉ុណ្ណោះ មុនពេលបានចូលជាតារាចម្រៀងដែលមាន អ្នកគាំទ្រមានភាពល្បីល្បាញ និងបានក្លាយជាអ្នកជំនួញ មានឃ្លាំងឡាន ផ្ទាល់ខ្លួនលដល់សព្វថ្ងៃ លោក អុីណូ បានឆ្លងកាត់ជីវិតតស៊ូលំបាកជាច្រើនរហូតដល់ចាកចេញពីផ្ទះចេញមកបំពេញក្តីស្រម៉ៃខ្លួនឯងទាំងមិនដឹងគោលដៅអស់ជាច្រើនឆ្នាំ៕

បើចង់ដឹងឲ្យកាន់តែច្បាស់បន្ថែមទៀតនោះ តោះទៅមើលរូបភាពនិង វីដេអូខាងក្រោម ៖

អុីណូ
អុីណូ
អុីណូ
អុីណូ
អុីណូ
អុីណូ
អុីណូ
អុីណូ
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T