គង់ ចាន់សូរិយា បានទម្លាយការពិតជាមួយនឹងសភាពជំងឺមហារីកចុងក្រោយ របស់ សុិន ឧត្តមផល្លា

//s9.kh1.co/35/3501049ec105604bf2816f938ec26e1f2b053dd0.jpg
តារា & កម្សាន្ដ

 ០១-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

តារាម៉ូដែល គង់ សូរិយា បានបង្ហាញពីអាថ៌កំបាំងនៃស្ថានភាពជំងឺមហារីកដំណាក់កាលចុងក្រោយ របស់តារាចម្រៀង សុិន ឧត្តមផល្លា ជាយូរណាស់មកហើយ។

ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមកនេះ តារាម៉ូដែល គង់ សូរិយា បានបង្ហាញពីអាថ៌កំបាំងនៃស្ថានភាពជំងឺមហារីកដំណាក់កាលចុងក្រោយ របស់តារាចម្រៀង សុិន ឧត្តមផល្លា នាពេលកន្លងមក រហូតមកទល់បច្ចុប្បន្ន ដែលធ្វើឲ្យទស្សនិកជនមានការក្តុកក្តួលក្នុងចិត្តខ្លាំងមែនទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង យោងតាមគណនីហ្វេសប៊ុករបស់ តារាម៉ូដែល គង់ សូរិយា បានសរសេរជាសារខ្លីមួយរៀបរាប់ពី តារាចម្រៀង សុិន ឧត្តមផល្លា នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា៖

ការពិតស្រ្តីម្នាក់នេះបានតស៊ូរស់នៅជាមួយនឹងជំងឺដ៍កាចសាហាវនេះយូរមកហើយ(មហារីកកូនកណ្តុរ តំណាក់កាលចុងក្រោយ) ដោយសារតែនាងមិនចង់ចាកចោលកូនៗជាទីស្រលាញ់និងប៉ាម៉ាក់របស់នាង 
មិត្តម្នាក់នេះ សុិន ឧត្តមផល្លា ឯកាណាស់ កំសត់ណាស់ គ្រាំគ្រាណាស់ ចិត្តខ្លាំងណាស់ នាងព្យាយាមលាក់បាំងពីជំងឺរបស់នាងដោយសុំមិនអោយខ្ញុំបញ្ចេញពត៍មានរបស់នាង ព្រោះរូបសម្រស់របស់នាងប្រែប្រួលខ្លាំងដោយសារឥទ្ធិពលនៃការព្យាបាលដោយគីមី និងមិនចង់ឲ្យអ្នកទាំងអស់គ្នារួមទាំងមហាជនយល់ថានាងចង់សុំជំនួយ ទាំងដែលត្រូវចំណាយថ្លៃព្យាបាលអស់រាប់មុឺនទៅហើយ 
នៅពេលនេះសុខភាពនាងដុនដាបណាស់ ខ្ញុំមានតែបន់ស្រន់សុំអោយនាងរស់រានបានយូរបានមើលឃើញកូនៗរបស់នាងធំដឹងក្តី 
នាងត្រូវការកំលាំងចិត្ត និងការលើកទឹកចិត្តខ្លាំងណាស់ ដូច្នេះបើមិត្តៗណាស្គាល់នាងសូមខលឬឆាតសួរសុខទុក្ខគាត់ផង ពេលខ្លះគាត់មិនបានតបដោយសារគាត់និយាយមិនសូវច្បាស់ 
មិត្តម្នាក់នេះនៅចាំផ្តល់កំលាំងចិត្តជានិច្ច សូមអោយមិត្តឆាប់ជា និងអាលបានដើរធ្វើមនុស្សធម៍ជាមួយគ្នាទៀត សូមអរគុណប្អូនស្រី Angel Lyhuor ដែលនៅចាំមើលថែនាង

គង់ សូរិយា

យ៉ាងណាមិញ មហាជនក៏សម្តែងពីអារម្មណ៍អាណិតដល់ សុិន ឧត្តមផល្លា ដែលមកត្រូវជួបរឿងអភ័ព្វបែបនេះ ប៉ុន្តែពួកគេក៏បានសូមជូនពរឲ្យ អ្នកនាង ឆាប់ជាសះស្បើយពីជំងឺដ៏កាចសាហាវមួយនេះផងដែរ៕

សម្រាប់ព័ត៌មានបន្ថែម និង រហ័ស សូមចុច៖https://t.me/khmerload

សូមចូលទស្សនារូបភាពខាងក្រោម៖

គង់ សូរិយា
គង់ សូរិយា
គង់ សូរិយា
គង់ សូរិយា
សុិន ឧត្តមផល្លា 
សុិន ឧត្តមផល្លា 
សុិន ឧត្តមផល្លា 
សុិន ឧត្តមផល្លា 
ស៊ិន ឧត្តមផល្លា
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T