មនុស្សដែលអស់ចិត្ត ចេញចរិតបែបនេះ

//s9.kh1.co/fe/fe09c50e5d16031d8d711f1aa108196bec46babd.jpg
ប្រលោមលោក & អប់រំ

 ០២-ឧសភា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

មិនថាស្នេហាខិតខំកសាងមក ប៉ុន្មានឆ្នាំនោះទេបើថាដៃគូរបស់អ្នកបញ្ចេញសញ្ញាបែបនេះនោះគឺគេអស់អារម្មណ៍ហើយ។

មិនមែនមានតែមនុស្សប្រុសទេដែលធុញទ្រាន់ និងចង់បញ្ឈប់ស្នេហាមួយ ព្រោះនៅពេលឆ្អែតចិត្ត ឬលែងមានសេចក្ដីសុខក្នុងមនោសញ្ចេតនាណាមួយ មនុស្សស្រីក៏ចង់បញ្ចប់ចំណងមនោសញ្ចេតនាមួយដែរ។ តែដោយហេតុផលណាមួយ ពួកគេមិនអាចបង្ហើបមាត់និយាយចេញមកបាន ធ្វើឲ្យខ្លួនធ្លាក់ចូលស្ថានភាពកុហកខ្លួនឯង ហើយអ្នកក៏ចាប់ផ្តើមគិតថា ការហួងហែង ការបារម្ភ ការខិតខំថែរក្សាស្នេហាមួយនេះរបស់អ្នកនៅតែបរាជ័យ ពោលសម្រាប់អ្នកដែលអស់ចិត្តឬចង់បញ្ចប់ស្នេហា ពួកគេនឹងបង្ហាញចរិតបែបនេះចេញមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះ ជាសញ្ញាបង្ហាញថាអ្នកនោះអស់អារម្មណ៍ជាមួយអ្នក៖

រូបតំណាង
រូបតំណាង

១.អារម្មណ៍ផ្លាស់ប្តូរខុសធម្មតា

អ្នកលែងមានអារម្មណ៍ផ្ញើសារ និងនិយាយទូរសព្ទរាប់ម៉ោងជាមួយគ្នាទៀតហើយ។ អារម្មណ៍របស់ចំពោះគេនៅពេលនេះគឺហីហី កំបុតៗ។ សម្ដីរបស់គេនិយាយហាក់លែងចូលត្រចៀកទៀត ឬអាក្រក់ជាងនេះទៀត គឺអ្នកតែងចង់ឈ្លោះជាមួយគេជានិច្ច ទាំងគ្មានហេតុផលអ្វីដែលនឹងធ្វើឲ្យមានរឿងឈ្លោះប្រកែក តែក៏វាកើតអារម្មណ៍បែបនឹងឡើងមកភ្លាមៗ

២. គេព្យាយាមគេចពីអ្នក

វាពិតជាមានភាពងាយស្រួលខ្លាំងណាស់ ដើម្បីដឹងថា អារម្មណ៍របស់អ្នកដែលជាមនុស្សដែលយើងស្រឡាញ់នៅស្រឡាញ់ជាមួយយើងនៅដូចដើមឬអត់។ នៅពេលដែលគេចាប់ផ្ដើមលែងបង្ហាញសកម្មភាពចាប់អារម្មណ៍នឹងអ្នក ក៏ដូចជាចាប់ផ្ដើមគេចវេសពីអ្នកមិនចង់ជួបមុខអ្នកខុសប្លែកពីសព្វដងដែលតែងតែចង់ជួមមុខអ្នកគ្រប់ពេលនោះ នេះហើយមានន័យថា អារម្មណ៍របស់គេចំពោះអ្នកបានប្រែប្រួលហើយ។

រូបតំណាង
រូបតំណាង

៣.គ្រប់ពេលនៅក្បែរអ្នក គេមានអារម្មណ៍ធុញទ្រាន់

ពិតណាស់អ្នកដែលធ្លាប់មានស្នេហាប្រាកដជាយល់ហើយថា ពេលអ្នកស្រលាញ់គ្នា បាននៅក្បែរគ្នា គឺជាសេចក្តីសុខ និង ការចង់បានរបស់គ្រប់គូស្នេហ៍។ ផ្ទុយមកវិញ ប្រសិនបើគេមានឱកាសបាននៅក្បែរអ្នកហើយ តែបែរជាមានអារម្មណ៍ធុញទ្រាន់ ហើយបន់ឲ្យតែឆាប់ចប់ដល់ពេលវេលា នឹងអាលបានទៅផ្ទះរៀងខ្លួនវិញនោះ មានន័យថា គេលែងអាល័យស្នេហាមួយនេះហើយ គឺនៅតែចាំពេលនិយាយពាក្យថាបែកប៉ុណ្ណោះ។

៤.អ្នកលែងជាជម្រើសទី១សម្រាប់គេ លែងមានការប្រចណ្ឌចំពោះអ្នក

ច្បាប់នៃមនុស្សពីរអ្នកស្រឡាញ់គ្នា មនុស្សដែលគេធ្លាប់គិតដល់ទី១រាល់ពេលក្រោកពីដំណេកគឺធ្លាប់ជារូបអ្នក តែបច្ចុប្បន្នអ្នកលែងជាជម្រើសទី១សម្រាប់គេហើយ។ រាល់ព័ត៌មានដែលគេតែងចែករំលែកនឹងអ្នកនោះ នៅពេលនេះ គេក៏លែងចង់ប្រាប់អ្នកទៀតដែរ។ជាពិសេស ប្រចណ្ឌគឺជារសជាតិមួយក្នុងរឿងស្នេហាដែលមិនអាចខ្វះបាន។ មានតែអ្នកស្រលាញ់គ្នាខ្លាំងប៉ុណ្ណោះ ទើបមានអារម្មណ៍បែបនេះទៅកាន់ដៃគូ។ យ៉ាងណាក្ដី ប្រសិនបើ គេអស់អារម្មណ៍មួយនេះចំពោះដៃគូខ្លួនហើយ មានន័យថាមនោសញ្ចេតនារបស់គេចំពោះអ្នកក៏សាបរលាបដូចគ្នា៕

រូបតំណាង
រូបតំណាង
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T