ភាពយន្តគំនូរជីវចល Anime រឿង Castlevania រដូវកាលថ្មីរបស់ Netflix ចេញវីដេអូខ្លីជាផ្លូវការហើយ (មានវីដេអូ)

//s9.kh1.co/97/976fe547e1f807d2d28131e542a6f8f7cc442c08.png
តារា & កម្សាន្ដ

 ៣០-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

តោះមកទស្សនា ចេញវីដេអូខ្លីជាផ្លូវការរបស់ Castlevania រដូវកាលទី៤ របស់ Netflix បន្តិចមើល

បរទេស៖ ខ្សែភាពយន្ត Anime ប្រភេទ​បិសាចជញ្ជក់ឈាមរឿង Castlevania របស់ Netflix នេះគឺជាខ្សែភាពយន្ត Anime ដ៏ល្បីមួយរបស់ Netflix ដែលដកស្រង់ចេញពីហ្គេមកំព្យូទ័រដ៏ល្បីដែលមានឈ្មោះដូចគ្នា ដែលកន្លងមកបានចេញជាផ្លូវការបាន​ ៣ រដូវកាលមកហើយតាំងពីឆ្នាំ២០១៧ មកម្ល៉េះដែលសរុបពីភាគទី១នៃរដូវកាលទី១ រហូតដល់រដូវកាលទី៣ មាន ២២ភាគ និងទទួលបានការគាំទ្រជាខ្លាំងរហូតបានពិន្ទុ 8.2 លើ 10 នៅលើ IMDb នៃរឿងរដូវកាលទាំង៣ ហើយក៏ទទួលបាន​ពិន្ទុ 92% នៅលើ Rotten Tomatoes ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Poster
Poster

រដូវកាលទី ៣ នៃខ្សែភាពយន្តបែបភ័យរន្ធត់នេះបានធ្វើឱ្យអ្នកគាំទ្ររំជួលចិត្តយ៉ាងខ្លាំងជាមួយនឹងការបង្ហាញពីភាពដ៏ខ្មៅងងឹត និងការអភិវឌ្ឍដ៏ធំធេងសម្រាប់តួអង្គនីមួយៗ។ ដូច្នេះតាមធម្មជាតិរបស់អ្នកគាំទ្រពិតជាសប្បាយចិត្តនិងរីករាយយ៉ាងខ្លាំងអំពីដំណឹងនៃកាលចេញរដូវកាលថ្មីគឺទី៤ នៃខ្សែភាពយន្តនេះ។

Poster
Poster
Poster
Poster

យ៉ាងណាមិញ ការរង់ចាំត្រូវបានបញ្ចប់ដោយនាដើមថ្ងៃថ្មីទី៣០ ខែមេសា ឆ្នាំ២០២១ នេះ Netflix បានទម្លាក់វីដេអូ Trailer ខ្លីថ្មីនៃខ្សែភាពយន្តគំនូរជីវចល Anime រឿង Castlevania នេះបង្ហាញឱ្យឃើញតួអង្គសំខាន់ទាំង៣ នៃរឿងមានដូចជា Trevor Belmont, Sypha Belnades និង Alucard​ ដែលជាកូនប្រុសរបស់ Dracula ប្រយុទ្ធជាមួយនឹងបិសាចជញ្ជក់ឈាម៕

សូមទស្សនារូបភាព និងវីដេអូដូចខាងក្រោម៖

Trailer Season 4
Trailer Season 3
Trailer Season 2
Teaser Season 1
Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T