ក្នុងឆ្នាំ ២០១១ នៅទីក្រុងសៀមរាប ភ្ញៀវទេសចរន៍មួយចំនួន បាត់បង់លុយកាក់ ដោយសារមានជនខិលខូចលួចដកលុយ ពីគណនេយ្យជនរងគ្រោះ ដោយមិនដឹងខ្លួន ជាពិសេសក្រោយពីប្រើម៉ាស៊ីន ATM។

Card Skimming ជាល្បិចជនខិលខូច ដែលលួចយកព័ត៌មាន កាតធនាគាររបស់ជនរងគ្រោះ រួចបង្កើតកាតមួយទៀត ដែលមានព័ត៌មានដូចជាកាតរបស់ជនរងគ្រោះ ដើម្បីប្រើដកលុយជនរងគ្រោះតាម ATM ។

ដើម្បីលួចយកព័ត៌មានរបស់លោកអ្នក ជនខិលខូចអាចបង្កប់គ្រឿងសម្ងាត់ នៅមាត់កន្លែងសកកាតដើម្បីស្រូបយកព័ត៌មានកាត លួចដាក់កាមេរ៉ាដើម្បីថតយកលេខកាត និង លេខសម្ងាត់ពេលអ្នកវាយបញ្ចូល និង ដាក់គ្រឿងចុចក្លែងក្លាយចាប់យកលេខរបស់អ្នកពេលអ្នកចុចលេខ ។ សូមមើលរូបខាងក្រោម។

កន្លែងសកកាត

លួចដាក់កាមេរ៉ាដើម្បីថតយកលេខកាត

ដាក់គ្រឿងចុចក្លែងក្លាយចាប់យកលេខ

ទោះម៉ាស៊ីន ATM ទំនើបៗមានកម្មវិធី និង គ្រឿងទប់ស្កាត់មិនឲ្យជនខិលខូច លួចបង្កប់គ្រឿងសម្ងាត់ ប្រិយមិត្តគួរតែនៅប្រយ័ត្ន ។ ដំបូងមុននឹងប្រើ ATM សូមអង្កេតម៉ាស៊ីន មើលរកអ្វីដែលខុសពីប្រក្រតី ដូចជាផ្នែកខ្លះនៃម៉ាស៊ីន មានពណ៌ខុសពីផ្នែកផ្សេងៗរបស់ម៉ាស៊ីន ។ បើសង្ស័យថាម៉ាស៊ីន ខុសប្រក្រតីសូមកុំប្រើប្រាស់វា ទៅរកម៉ាស៊ីនផ្សេងទៀត។ ប្រើម៉ាស៊ីនណា ដែលជាប់នឹងធនាគារ មានអ្នកយាមត្រឹមត្រូវ ។ ពេលចុចបញ្ចូលលេខ សម្ងាត់សូមយកដៃខ្ទប់ ជៀសវាងកាមេរ៉ាសម្ងាត់ថតដៃដែលអ្នកចុច ។

ក្នុងឆ្នាំ ១៩៩៦ លោក Stone ដែលជាអ្នកជំនាញកំព្យូទ័រធ្វើការឲ្យក្រុមហ៊ុនធំមួយ បានប្រើកកាមេរ៉ាបង្កប់ឆ្ងាយពី ATM ថតបានលេខកាតជាច្រើននិង​ព័ត៌មានកាត រួចបង្កើតកាតក្លែងក្លាយទៅដកលុយតាម ATM ផ្សេងៗបាន ជាង ១ លានដុល្លារអាមេរិក ។ Stone ត្រូវបានប៉ូលីសចាប់ខ្លួន នឹងជាប់ទោសប្រាំឆ្នាំកន្លះក្នុងគុក។

ក្នុងឆ្នាំ ២០០៩ ជនខិលខូចមួយក្រុម សហការគ្នាលួចព័ត៌មានកាតជាច្រើន និង បង្កើតកាតក្លែងក្លាយ ដកលុយពី ATM​ ១៣០ គ្រឿងជុំវិញពិភពលោកក្នុងរយៈពេលតែ ៣០ នាទីបានដល់ទៅ ៩ លានដុល្លារអាមេរិក។

សូមប្រិយមិត្តដែលមានកាតធានាគារប្រយ័ត្ន នៅពេលប្រើប្រាស់ ATM៕

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]