foodpanda បានពង្រីកខ្លួនបន្ថែមនៅខេត្តពោធិ៍សាត់ គឺ​ ចង់ផ្តល់ភាពងាយស្រួលជូនប្រជាជនខ្មែរ និងម្ចាស់អាជីវកម្មទាំងអស់!

//s9.kh1.co/d5/d5c876943a066de0a87de89539eec34617e773f3.jpg
សង្គម

 ២៨-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ខេត្តពោធិ៍សាត់ ជាខេត្តទី១២ ដែលក្រុមហ៊ុនដឹកជញ្ជូន foodpanda​ នឹងទៅដល់ចាប់ពីចុងខែមេសានេះ។

ពោធិ៍សាត់៖ ខេត្តពោធិ៍សាត់ ជាខេត្តទី១២ ដែលក្រុមហ៊ុនដឹកជញ្ជូន foodpanda​ នឹងទៅដល់ចាប់ពីចុងខែមេសានេះ បន្ទាប់ការបើកសេវាកម្មរបស់ខ្លួន នៅខេត្តបន្ទាយមានជ័យកាលពីដើមខែ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការពង្រីកសេវាកម្មរបស់ខ្លួនឥតឈប់ឈរតាមខេត្តនាៗក្នុងប្រទេសកម្ពុជា គោលបំណងធំរបស់ foodpanda​ នៃការពង្រីកសេវាកម្មរបស់ខ្លួនទៅដល់ខេត្តពោធិ៍សាត់នៅក្នុងស្ថានការនេះនៃការរីករាលដាលកូវីដ១៩នេះ គឺរំពឹងចង់សហគ្រាសតូច និងមធ្យម ដែលកំពុងតែជួបនូវបញ្ហាដ៏លំបាកនេះនាពេលបច្ចុប្បន្ន។

foodpanda បានពង្រីកខ្លួនបន្ថែមនៅខេត្តពោធិ៍សាត់
foodpanda បានពង្រីកខ្លួនបន្ថែមនៅខេត្តពោធិ៍សាត់

លើសពីនេះទៅទៀត  foodpanda ក៏អាចចូលរួមជួយសម្រួលដល់ការរស់នៅរបស់បងប្អូន ក្នុងខេត្តមួយនេះ ឲ្យរួចផុតពីការប្រឈមនឹងការឆ្លងមេរោគកូវីដ-១៩ ដែលកំពុងផ្ទុះខ្លាំងនាពេលបច្ចុប្បន្ន តាមរយៈការលើកទឹកចិត្តឲ្យបងប្អូនយើងបន្តអនុវត្តតាមការណែនាំរដ្ឋាភិបាល ជៀសវាងការចេញពីផ្ទះបើមិនចាំបាច់ ដោយអាចប្រើប្រាស់កម្មវិធី foodpanda សម្រាប់កុម្ម៉ង់អាហារ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗជាមួយសេវាកម្មរហ័សទាន់ចិត្ត និងសុវត្ថិភាពបំផុត។​ ជាពិសេសជាមួយការប្រើប្រាស់នូវមុខងារការទូទាត់តាមបែបឌីជីថល (Cashless Payment) ដែលអាចជួយកាត់បន្ថយការប៉ះពាល់ផ្ទាល់ ហើយ អាហារភេសជ្ជៈ និងដឹកជូន​ដល់មុខផ្ទះតែម្តង។ 

foodpanda បានពង្រីកខ្លួនបន្ថែមនៅខេត្តពោធិ៍សាត់
foodpanda បានពង្រីកខ្លួនបន្ថែមនៅខេត្តពោធិ៍សាត់

ចាប់ពីថ្ងៃទី ២៨ ខែមេសានេះ អ្នកពោធិ៍សាត់នឹងអាចធ្វើការកុម្ម៉ង់អាហារឆ្ងាញ់ៗ តាមកម្មវិធី foodpanda ព្រមជាមួយការផ្តល់នូវសេវាកម្មរហ័សទាន់ចិត្ត។ រឹតតែពិសេសជាងនេះទៀត foodpanda ក៏មានជាកាដូពិសេសជូនដល់អ្នកពោធិ៍សាត់ទាំងអស់គ្នាផងដែរ៖

· ប្រើកូដ «HELLOPS» ដើម្បីទទួលបាន ៥០% off រហូតដល់ ៣ដុល្លារភ្លាមៗ សម្រាប់ការចំណាយចាប់ពី ៣ដុល្លារឡើងទៅ។ នេះជាការផ្តល់ជូនពិសេសសម្រាប់អតិថិជនថ្មីក្នុងខេត្តពោធិ៍សាត់តែប៉ុណ្ណោះ។​​ រឹតតែពិសេសសម្រាប់អតិថិជនថ្មីនៅខេត្តពោធិ៍សាត់ និងបន្ទាយមានជ័យ ដែលធ្វើការកុម្មង់ពី foodpanda និងមានឱកាសឈ្នះរង្វាន់ IPhone12 Pro ទៀតផង​។ កុំភ្លេចប្រាប់មិត្តភកិ្តបងប្អូនពីដំណឹងដ៏អស្ចារ្យនេះ ដែលមានសុពលភាពរហូតដល់ចុងខែឧសភានេះ។

រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ពី foodpanda
រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ពី foodpanda

ជាការពិតណាស់! foodpanda ជាកម្មវីធីកុម្ម៉ង់អាហារដ៏ពិសេសមួយនៅលើទូរស័ព្ទដៃ ដែលមានការគាំទ្រយ៉ាងច្រើនក្នុងតំបន់អាស៊ី ដោយសារសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្ត ជម្រើសអាហារដ៏សម្បូរបែប និងការផ្ដល់ជូនប្រូម៉ូសិនឥតឈប់ឈរ។ អីចឹងនៅចាំអីទៀតទាញយកកម្មវិធី foodpanda ឥឡូវនេះ ដើម្បីកុម្ម៉ង់អាហារដែលអ្នកចូលចិត្ត និងទទួលយកប្រូម៉ូសិនជាច្រើន។ ​ អ្នកទាំងអស់គ្នាក៏អាចតាមដានព័ត៌មានថ្មីៗ នៅលើគេហទំព័រហ្វេកបុករបស់ foodpanda បានផងដែរ។

foodpanda បានពង្រីកខ្លួនបន្ថែមនៅខេត្តពោធិ៍សាត់
foodpanda បានពង្រីកខ្លួនបន្ថែមនៅខេត្តពោធិ៍សាត់
foodpanda បានពង្រីកខ្លួនបន្ថែមនៅខេត្តពោធិ៍សាត់
foodpanda បានពង្រីកខ្លួនបន្ថែមនៅខេត្តពោធិ៍សាត់
foodpanda បានពង្រីកខ្លួនបន្ថែមនៅខេត្តពោធិ៍សាត់
foodpanda បានពង្រីកខ្លួនបន្ថែមនៅខេត្តពោធិ៍សាត់

សូមកុំភ្លេចអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានការ ៣ការពារ និង៣កុំ របស់រដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T