ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវចាប់ខ្លួន ខណៈដែលសំញែងដាវ បញ្ចេញរិទ្ធថា ខ្លួនខ្លាំងចង់តតាំងនឹងគូរសត្រូវ ។

មន្ត្រីនគរបាល ខណ្ឌទួលគោក បាននិយាយថា ជនសង្ស័យវ័យ ១៧ ឆ្នាំម្នាក់ ឈ្មោះ ជួប វាសនា ត្រូវបានចាប់ខ្លួន កាលពីវេលាម៉ោង ៧និង ១៥នាទីយប់ ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១៣ នៅមុខភោជនីយដ្ឋាន ម៉ែន ញូ ស្ថិតនៅ ផ្ទះលេខ ១៤៤ ផ្លូវលេខ១២២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ហើយគ្រោងនឹងបញ្ជូន ទៅកាន់តុលាការ រាជ ធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមិថុនា ។

យោងតាមរបាយការណ៍ របស់សមត្ថកិច្ច នគរបាលខណ្ឌទួលគោក បានបង្ហាញថា ខណៈដែលជនរងគ្រោះ អ៊ឹម សុពត្រាធិរាជ វ័យ ១៩ឆ្នាំ បាន និងកំពុងជប់លៀង ជាមួយមិត្តភ័ក្តិ ស្រាប់តែជនសង្ស័យជួប វាសនា ចេញមុខរក រឿង បន្ទាប់មកក៏សំញែងដាវពីចង្កេះ បង្ហាញដល់គូសត្រូវ ខណៈដែលខ្លួនមានបក្ខពួក ២ នាក់បន្ថែមទៀត ប៉ុន្តែ មិនដូចបំណង ក៏ត្រូវបាននគរបាលឃាត់ខ្លួន បានម្នាក់រួមដាវ ១ ដើម ។

បច្ចុប្បន្ន ជនសង្ស័យ ស្ថិតក្នុងការឃុំខ្លួន នៅកន្លែងអធិការដ្ឋាន នគរបាលខណ្ឌទួលគោក រង់ចាំបញ្ជូនទៅតុលាការ ក្រោយសមត្ថកិច្ចរៀបចំឯកសាររួចរាល់  ៕

ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]