ព្រះសីហនុ៖ ប្រទះឃើញសពបុរសម្នាក់ ក្នុងការដ្ឋាន ធ្យូងថ្មមួយកន្លែង ក្នុងក្រុមទី៦ ភូមិ២ ឃុំកំពេញ ស្រុកស្ទឹងយាវ ខេត្តព្រះសីហនុ កាលពីវេលាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ ។ ពាក់ព័ន្ធនិងសពបុរសរូបនេះ មិនទាន់មានការ បញ្ជាក់ ឬអះអាងពីសមត្ថកិច្ចជំនាញថា បណ្តាលមកពីមូលហេតុអ្វីនោះទេ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឆេង ឆុន ភេទប្រុស អាយុ ៣៨ឆ្នាំ មានស្រុកកំណើត នៅភូមិក្បាលសាលា ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ មានប្រពន្ធឈ្មោះ ផាន់ ផល្លា អាយុ ៣២ឆ្នាំ មានកូនក្នុងបន្ទុកចំនួន ៤នាក់ ស្រី៣ ប្រុស ២នាក់ កូនពៅអាយុបាន ៧ខែ។

ប្រភពបន្តទៀតថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៣ វេលាម៉ោង ៣រសៀល ជនរងគ្រោះ បានផឹកស្រា ជាមួយបងប្អូនមានគ្នា ៤នាក់។ លុះដល់ម៉ោ៤ និង៣០នាទីរសៀល ជនរងគ្រោះបានទៅបន្តផឹក នៅលើស្ពាន បន្តទៀត រហូតដល់ម៉ោង ៩យប់ ក៏បានខ្លួនរហូតដល់ម៉ោង ៣រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ ទើបប្រទះឃើញសាកសព នៅក្បែរទំនប់ទឹកក្នុងការដ្ឋានធ្យូងថ្ម៕





ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]