បុរសម្នាក់ ត្រូវបានជាប់ទោស ក្នុងការប្រើអំពើហឹង្សា ក្រោយពីបានវាយ ឪពុកបង្កើតរបស់ខ្លួន ព្រោះតែការ ឈ្លោះប្រកែកបន្តិចបន្តួច ដែលហេតុការណ៍នេះ បានកើតឡើង នៅក្នុងរដ្ឋហ្វ័ររីដា សហរដ្ឋអាមេរិក។

ប្រភពព័ត៌មាន ហាហ្វីងតុនផុស បានឲ្យដឹងថា កូនប្រុស អកត្តញ្ញូរូបនេះ មានឈ្មោះ Brandon Antron Crosley បានដាល់ទៅលើក្បាល ឪពុករបស់ខ្លួន ឈ្មោះ Greg Crosley អាយុ ៤៨ឆ្នាំ  ចំនួន ពីរ ទៅ បីដៃ រួចរត់ចេញពីផ្ទះបាត់។ ចំពោះមូលហេតុ រហូតឈានដល់ការប្រើ អំពើហឹង្សានេះ មកពី ជនល្មើស ខឹងនឹងឪពុក ដែលឈឺឆ្អាល ជួយដល់រូបគេ ក្នុងការធ្វើភេសជ្ជៈ Kool-Aid ដោយគិតថា ឪពុករបស់ខ្លួន ធ្វើមិនត្រូវ។ ទោះជាយ៉ាងណា រូបគេត្រូវបានប៉ូលីស ចាប់ខ្លួន និងជាប់ទោស ពីបទ ប្រើអំពើហឹង្សាលើមនុស្សចាស់។ ក្នុងនោះដែរ អ្វីដែលគួរអោយ សង្វែគនោះ គឺឪពុករងគ្រោះ រូបនេះ មានភាពពិការ និង ប្រើតែឈើច្រត់សំរាប់ជាជំនួយ ក្នុងការដើរ ប៉ុណ្ណោះ។

តើប្រិយមិត្តយល់យ៉ាងណា?


ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]