យោងតាមគេហទំព័រ Dailymail បានអោយដឹងថា វិចិត្រករជនជាតិចិនម្នាក់ បានបង្កើតនូវចម្លាក់ផ្សេងៗ នៅលើសំបកស៊ុត យ៉ាងស្រស់ស្អាត មិនគួរអោយជឿ។

វិចិត្រករ រូបនេះ មានឈ្មោះ Pu Derong អាយុ ៤០ឆ្នាំ រស់នៅក្នុង ភូមិ Dongzhuangtou ភាគខាងជើងប្រទេសចិន។  លោក Derong បាននិយាយថា គាត់មិនមានលទ្ធិភាពចូលរៀន សាលាសិល្បៈទេ ប៉ុន្តែ គាត់បានចាប់ផ្តើម រៀនជំនាញដ៏អស្ចារ្យនេះដោយខ្លួនឯង តាំងពីឆ្នាំ១៩៩៥មកម្ល៉េះ ហើយ គាត់ធ្វើបែក ស៊ុត ជាច្រើនរាប់មិនអស់ទៀតផង។

លោក Derong និយាយបន្តថា  នៅពេលគាត់ឆ្លាក់ស៊ុត គាត់ត្រូវការតែ កូនកាំបិត និង រក្សាលំនឹងដៃរបស់គាត់ប៉ុណ្ណោះ ព្រោះប្រសិនបើខុសតែបន្តិច នឹងអាចបណ្តាលអោយខាតបង់ទាំងអស់។ គាត់បញ្ជាក់ទៀតថា រូបដែលគាត់ឆ្លាក់ បង្ហាញនូវលក្ខណៈសំគាល់របស់ជនជាតិចិន ដូចជារូបសត្វខ្មាឃ្មុំ សត្វក្ងោក និង សត្វនាគជាដើម។ គូររំលឹកថា ដោយសារ ទេពកោស្យលដ៏អស្ចារ្យរបស់លោក Derong នេះហើយ ទើបធ្វើអោយ គាតធ្លាប់ទទួល បានពានរង្វាន់ជាច្រើន។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះរូបទាំងអស់នេះ?








ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]