ប្រភពពីមន្រ្តីតុលាការ បានឲ្យកោះសន្តិភាពដឹងថា នៅថ្ងៃទី០៤ កក្កដា ២០១៣ខាងមុខនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងផ្តើមបើក សវនាការជំនុំជម្រះសំណុំរឿង ឆបោកនិង ក្បត់ទំនុកចិត្ត ដែលមានជនជាប់ចោទ ឈ្មោះ ជួន ចាន់រតនា ហៅនាងក្អយ ជាអ្នកកំប្លែង ។ 

គួរបញ្ជាក់ថា នាងក្អយ ដែលមានទីលំនៅផ្ទះលេខ ២១២Z ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ត្រូវបានម្ចាស់បំណុល ជាច្រើនដាក់ពាក្យបណ្តឹង កាលពីដើមឆ្នាំ២០១១ពីបទឆបោក និង ក្បត់ទំនុកចិត្ត បន្ទាប់ពីអ្នកកំប្លែងម្នាក់នេះ បានជួលរថយន្តស៊េរីទំនើប របស់គេមួយចំនួនយក ទៅបញ្ចំា និងជំពាក់លុយគេ ជាច្រើននាក់ទៀត ។

បច្ចុប្បន្ននាងក្អយ ត្រូវបានគេអះអាងថា រស់នៅដោយ មានសេរីភាព ដែលម្តងម្កាលគេឃើញ នាងក្អយឡើងឆាកកំប្លែង តាមបណ្តាខេត្តនោះ ថែមទៀត ៕

ដោយ ៖ វ៉ា វឌ្ឍនៈ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]