រាជធានីភ្នំពេញ ៖ ក្មេងស្ទាវ ២ក្រុម មានគ្នាជាង ១០នាក់ ប្រដាប់ដោយដំបង និងដុំថ្ម បានដេញវាយគ្នាតាមដងផ្លូវ បង្កភាពអាណាធិបតេយ្យ និងរំខានដល់អ្នកដំណើរ ខណៈដែលមានកម្មការិនី ចេញពីរោងចក្រ ដែលហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១ និង ៤៥នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ មិថុនា ២០១៣ នៅតាមបណ្តោយ ផ្លូវលេខ១១៨ កែងផ្លូវ២២១ ស្ថិតក្នុងសង្កាត់ ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។

ក្នុងហេតុការណ៍នេះ បណ្តាលឱ្យក្រុម ក្មេងស្ទាវនោះ រងរបួសស្រាល ៤ ទៅ ៥នាក់ ហើយកម្មការិនីមួយចំនួន ដែលទើបចេញពីរោងចក្រ ដួលរបួសរលាត់ដៃរលាត់ជើង ។ ក្រោយកើតហេតុ សមត្ថកិច្ចបានអនុញ្ញាត ឱ្យក្មេងដែលរបួសទៅផ្ទះវិញ ហើយឃាត់ទុកខ្លះនាំយកទៅសួរ នាំបន្តនៅប៉ុស្តិ៍ នគរបាលរដ្ឋបាល ផ្សារដេប៉ូទី៣ ៕







បញ្ចូលអត្ថបទ ៖ វីយូឡែត

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]