ជ្រូក Zhu Jianqiang ដែលកើតមក មានតែជើងពីរមុខ មានឆន្ទៈសម្របខ្លួនរស់នៅ ដូចជាជ្រូកដែលមានសរីរាងធម្មតា មិនតែប៉ុណ្ណោះ បានក្លាយជាតារាប្រចាំមួយស្រុក។

Zhu Jianqiang កើតមកជាមួយបងប្អូនវា ៩ ទៀត តែអភ័ព្វដែល Zhu Jianqiang កើតមកខុសគេ ហើយអ្នកជិតខាងបានប្រាប់ម្ចាស់វា ឲ្យបោះវាចោលឲ្យស្លាប់ ឬ សម្លាប់វាកុំឲ្យវាជួបការលំបាកក្នុងជីវិត ពេលវាធំឡើង ។ ប៉ុន្ដែម្ចាស់វា លោក Wang Xihai មិនស្ដាប់អ្នកណាទាំងអស់ សូម្បីតែប្រពន្ធគាត់ក៏ដោយ គាត់មានៈចិញ្ចឹម និង បង្វឹកហាត់ជ្រូករបស់គាត់ ឲ្យចេះដើរជើងពីរមុខ ក្នុងរយៈពេលតែ ៣០ ថ្ងៃប៉ុណ្ណោះ ។ បច្ចុប្បន្ននេះ ជ្រូក Zhu Jianqiang មានទម្ងន់ដល់ទៅ ៥០ គីឡូ ប៉ុន្តែអាចដើរជើងពីរដោយគ្មានបញ្ហាឡើយ។

Wang Xihai បានប្រាប់ថាជីវិតមិនថាមនុស្ស ឬ សត្វ សុទ្ធតែមានតម្លៃ យើងគូរតែឲ្យឱកាសគ្នារស់រានមានជីវិត ទោះជួបការលំបាកយ៉ាងណាក៏ដោយ ។ Zhu Jianqiang បានទទួលការចាប់អារម្មណ៍ពីអ្នកស្រុក ហើយរាល់ថ្ងៃ មានមនុស្សជាច្រើនចោមរោម មើលសកម្មភាពជីវិតរបស់ Zhu Jianqiang  ។ លោក Wang Xihai អះអាងថាគាត់មិនលក់ជ្រូកគាត់ជាដាច់ខាត ទោះឲ្យលុយប៉ុន្មានក៏ដោយ។

ជ្រូក Zhu Jianqiang និង លោក Wang Xihai ពិតជាមានឆន្ទៈគួរឲ្យសរសើរមែន ។

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]