ភោជនីយដ្ឋានមួយកន្លែង ក្នុងទីក្រុង មេលប៊ូន ប្រទេស អូស្ត្រាលី ត្រូវបាន បុរសស្រវឹងស្រាម្នាក់ បើករថយន្ត បំបុកចូលមកក្នុង បណ្តាលអោយ រងការខូចខាត យ៉ាងដំណំ។

ប្រភពព័ត៌មានបរទេស បានឲ្យដឹងថា ភ្ញៀវមួយចំនួន បានទទួលរងរបួស ដែលជនរងគ្រោះទាំងនោះ ភាគច្រើន ជាគ្រួសារតែមួយ តែទោះជាយ៉ាងណា មិនមាននរណា ម្នាក់ រងរបួសធ្ងន់ធ្ងរនោះទេ។ ក្នុងនោះដែរ ភោជនីយដ្ឋាន ដែលរងការខូចខាតនេះ ជាភោជនីយដ្ឋាន អាហារថៃ ហើយខណៈពេល ដែលភ្ញៀវកំពុងតែទទួលទានអាហារ យ៉ាងឆ្ងាញ់ពិសារ ភ្លាមៗនោះ ស្រាប់តែមានរថយន្តមួយគ្រឿង បុកទំលាយកញ្ចក់បង្អួច រួចបន្តការ ទៅមុខ ធ្វើអោយរុញភ្ញៀវនៅទីនោះ អស់ជាច្រើនម៉ែត្រ តែម្តង។ យ៉ាងណាមិញ ប៉ូលីស បានឲ្យដឹងថា បុរសម្នាក់ និង ស្រ្តី២នាក់ ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យ ចំណែកឯ អ្នកបើកបរ បង្កគ្រោះថ្នាក់ ត្រូវបានឲ្យដឹងថា បានស្រវឹងជោគជាំ និង លើសកំរិតដែលច្បាប់កំណត់ ដល់ទៅបីដង ដែលពេលនេះ ប៉ូលីស កំពុងធ្វើការស៊ើបអង្កេត។

តើប្រិយមិត្តយល់យ៉ាងណា?

ដោយ សី

ខ្មែរឡូត  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]