ផ្ទះអាចជាទីសំខាន់បំផុតមួយសម្រាប់មនុស្សយើង ព្រោះវាជាជម្រកការពារយើង ពីអាកាសធាតុ និង គ្រោះថ្នាក់ផ្សេងៗ។ អ្នកខ្លះតែងនិយាយថា អត់អ្វីអត់ចុះកុំឲ្យតែអត់ ទឹក អាហារ និង ជម្រក។ មានមនុស្សមួយចំនួន ចំណាយលុយសន្ធឹកសន្ធាប់ ដើម្បីច្នៃម៉ូតផ្ទះឲ្យមានលក្ខណៈប្លែក ។ ខាងក្រោមនេះជាផ្ទះដែលមានយ៉រគួរឲ្យស្ញប់ស្ញែង៖

យ៉រទី ១៖ មានអាងហែលទឹក និង កញ្ចក់ព័ទ្ធជុំវិញ ក្នុងអាគារ ៣៧ ជាន់មួយ ក្នុងទីក្រុង Mumbai ប្រទេស ឥណ្ឌា ។ មើលទៅដូចជាស្រាវណាស់ ព្រោះថាបើកញ្ចក់នឹងបែក ទាំងទឹក និង​ មនុស្សដែលនៅក្នុងអាងនឹងហូរធ្លាក់ចុះក្រោម។

យ៉រទី ២៖ នៅប្រទេស ជប៉ុន យ៉រនេះបានគេជីកធ្វើចេញពីក្រោមដី ក្រោមផ្ទះដែលស្ថិតនៅលើកូនភ្នំមួយ។ ប្លែកម្យ៉ាងដែរ!

យ៉រទី ៣៖ មានរាងជាពែងតែលយចេញមកក្រៅ យ៉រនេះសង់នៅជាប់អាគារក្រុមហ៊ុនផលិតតែ Niimi។

យ៉រទី ៤៖ នៅប្រទេសអាឡឺម៉ង់ ដែលអាចឲ្យម្ចាស់ ខនដូ ដាក់ឡានខ្លួនឯងបាន ដោយមិនបាច់ ចតចោលនៅក្រោមដីតាមផ្លូវ។ នៅពីមុខយ៉រមានប្រព័ន្ធជណ្ដើរយន្ត ដែលម្ចាស់ ខនដូ អាចបើកឡានចូល ហើយ ជណ្ដើរយន្តនឹងធ្វើដំណើរឡើង ទៅខនដូរបស់ម្ចាស់ឡាន ។ ម្ចាស់ឡានអាចបើកឡាន ចេញពីជណ្ដើរយន្តមកចូលក្នុងយ៉រខនដូ ។ មិនធម្មតាឡើយ!

បើប្រិយមិត្តពេញចិត្តយ៉រផ្ទះមួយណា? បើប្រិយមិត្តមានយ៉រផ្ទះដែលគួរឲ្យស្ញប់ស្ញែង ឬ ចាប់អារម្មណ៍ សូមរាយរ៉ាយរ៉ាប់ផង។

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]