ភ្នំពេញ៖ រថយន្តពីរគ្រឿង ត្រូវគៀបជាប់គ្នា រងការខូចខាត យ៉ាងដំណំ ខណៈរថយន្តមួយគ្រឿង ម៉ាកមីនីស្តុកភើ បើកលឿនជ្រុល បុកចូលកង់ ក្រោយរថយន្តដឹកភ្ញៀវ ទេសចរ កាលពីវេលាម៉ោង១៩ និង៤០នាទីយប់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៣នៅចំណុចជិតស្ពាន ហង្សកោះពេជ្រ តាមបណ្តោយផ្លូវសបិត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ 

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចដែលចុះទៅពិនិត្យ នឹងវាស់វែងដល់ចំណុច កើតហេតុបានឲ្យដឹងថា មុនពេល កើតហេតុគេបាន ឃើញរថយន្តមីនីស្តុកភើ មួយគ្រឿង ពណ៌ឈាមជ្រូក គា្មនស្លាកលេខ បានបើកបរ តាមបណ្តោយ ផ្លូវ សបិតក្នុងទិសដៅពីជើងទៅត្បូង ដោយបានបើកបរយ៉ាងលឿនដូចហោះ មក ដល់ចំណុចកែងផ្លូវ ស្ពានហង្ស កោះពេជ្របានជ្រុលល្បឿន ទៅបុកចំកង់ក្រោយរថយន្តដឹកភ្ញៀវ ទេសចរមួយគ្រឿង យ៉ាងពេញទំហឹង ខណៈរថយន្ត ដឹក ភ្ញៀវទេសចរណ៍កំពុងបើកបរបញ្ច្រាសទិសគ្នាជាមួយរថយន្តមីនីស្តុកភើ ។

ប្រភពពដដែលបានបន្តថាគ្រោះថ្នាក់នេះបណ្តាលឲ្យរថយន្តទាំងពីរគ្រឿងគៀបជាប់គ្នា នឹងរងការខូចខាតផងដែរហើយក្នុងហេតុការណ៍ខាងលើមិន បណ្តាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ។ បន្ទាប់ពីកើតហេតុ រថយន្តទាំងពីរ គ្រឿង ត្រូវបាននគរបាលចរាចរ ខណ្ឌចំការមន ចុះមកអន្តរាគមន៍ សម្របសម្រួល រវាងភាគីទាំងពីរ ឲ្យចរចាគ្នា ដើម្បីមិនចង់ ឲ្យមានរឿងវែងឆ្ងាយ ។ ដូច្នេះភាគីទាំងពីរ សុំឲ្យសមត្ថកិច្ចធ្វើការវែងវាស់ រកខុសត្រូវ ដើម្បីឲ្យភាគីខាង ខុស សងសំណងភាគីខាងត្រូវបញ្ចប់រឿង ៕







ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]