ចុមមានរឿងអី?​​​ បែកគ្នាហើយ Porshe និង Grace បែរប្តឹងផ្តល់គ្នា​

//s9.kh1.co/84/84a1868cca3a8780867032862b09f72630ddeea1.jpg
តារា & កម្សាន្ដ

 ២២-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Porshe Saran ឆ្លើយតបទៅសង្សារចាស់ថា បើគេមិនធ្វើអាក្រក់មុនខ្លួនក៏មិនមិនធ្វើអាក្រក់ដាក់វិញនោះទេ

ថៃ៖ ក្រោយពីមានជម្លោះគ្នាយ៉ាងក្ដៅគគុក ជាមួយសង្សារចាស់រវាងលោក Porshe Saran និង Graces ពាក់ព័ន្ធនឹងការបរិហាកេរ្តិ៍ ចោទប្រកាន់គ្នាអំពីការប្រើអំពើហិង្សាដាក់គ្នាទៅវិញទៅមក កាលនៅជាសង្សារនឹងគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Porshe Saran
Porshe Saran

ក្នុងករណីដំបូងនោះគឺ Graces នាងបានផុសពាក់ព័ន្ធនិង លោក Porshe Saran ដោយនាង បានផុសសារក្នុង IG  ថា Porshe Saran ជាមនុស្សនិយាយពាក្យមិនពិតក្នុងនោះនាងមិនបានបញ្ជាក់ថារឿងអ្វីនោះទេ។ រឿងនេះបានធ្វើឱ្យមានអ្នកចូលទៅខមមិនពាក្យផ្សេងៗ ធ្វើឱ្យនាងកាន់តែក្ដៅក្រហាយ  និងបន្តមកទៀតនាងក៏បានរៀបរាប់ ពីអំពើហិង្សាផ្សេងៗដែល Porshe Saran ធ្វើមកលើរូបនាងបន្តមកទៀត។

Porshe Saran
Porshe Saran

ក្នុងពេលនោះលោក Porshe Saran បានប្រតិកម្មនិងឆ្លើយតបទៅវិញជាមួយនឹងការបង្ហាញស្លាកស្នាមដែលបានកើតឡើងដោយសារតែសង្សារចាស់ គឺ Graces បានធ្វើឱ្យគេមានរបួស ដែលរូបគេផ្ទាល់មិនដែលហ៊ានបង្ហាញប្រាប់អ្នកណាពីបញ្ហាមួយនេះទេ រយៈពេលជាច្រើនឆ្នាំមកហើយ។ រឿងរ៉ាវមិនបានបញ្ចប់ចេះតែមានជាបន្តបន្ទាប់គ្នា រហូតឈានដល់មានការប្ដឹងផ្ដល់គ្នាមិនចេះដាច់ស្រាច់ ។

សម្រាប់ពេលថ្មីៗនេះ ​​ Porshe Saran បន្ទាប់ពីលោកទើបមកពីប៉ុស្តិ៍ ប៉ូលីសដោះស្រាយរឿងក្ដីជាមួយអតីតសង្សារចាស់ លោកបានផុសសារមួយ ដោយសរសេរថាៈ

" បើគេមិនធ្វើអាក្រក់ដាក់ខ្ញុំមុននោះ ខ្ញុំក៏មិនធ្វើអាក្រក់ដាក់វិញនោះទេ"

Porshe Saran

សម្រប់រឿងរ៉ាវដ៏ក្ដៅគគុកមួយនេះ នៅមិនទាន់ចប់ដាច់ស្រេចនោះទេ គឺមានតែតាមដានបន្តទៅទៀត៕

Porshe Saran
Porshe Saran
https://s9.kh1.co/__image/w=650,h=730,q=100/63/631bfa97a8406d1b8e2dc51e5bccaec0608062fa.jpg
Porshe Saran
Porshe Saran
Yith Manil
យិត ម៉ានិល

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T