ខ្សែភាពយន្ត Live-Action រឿង Tokyo Revengers ទម្លាក់វីដេអូខ្លីជាផ្លូវការហើយ (មានវីដេអូ)

//s9.kh1.co/47/47503f9f578ce4ebe4ecac2aaf20bf388324f724.png
តារា & កម្សាន្ដ

 ២២-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Tokyo Revengers Live-Actopm ទម្លាក់វីដេអូខ្លីថ្មីជាផ្លូវការហើយ

ជប៉ុន៖ នាឆ្នាំ២០២១នេះមានខ្សែភាពយន្តជាច្រើនបានប្រកាសក៏ដូចជាចេញអោយប្រិយមិត្តទស្សនាកំសាន្តនៅក្នុងនោះក៏មានខ្សែភាពយន្តគំនូរជីវចលជប៉ុន Anime រឿង Tokyo Revengers ដែលជារឿងដ៏ធំមួយក្នុងចំណោមខ្សែភាពយន្ត Anime នានាប្រចាំឆ្នាំ២០២១ នេះដែលនិយាយអំពីអាថ៌កំបាំងនៃឃាតកម្មដែលរួមបញ្ចូលទាំងការធ្វើដំណើរឆ្លងកាត់ពេលវេលា (Time Travel) ផងទៅអតីតកាលដ៏ពិសេសជាមួយនឹងសាច់រឿងដ៏ប្លែកទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Poster នៃ Anime
Poster នៃ Anime

យ៉ាងណាមិញ ទោះបីជាខ្សែភាពយន្ត Anime នេះមិនទាន់បានបញ្ចេញចប់ពោលគឺទើបបានត្រឹមតែ ២ ភាគយ៉ាងណាក្ដីក៏ខ្សែភាពយន្តមួយនេះត្រូវបានក្រុមហ៊ុនយក្ស Warner Bros Picture ទទួលសិទ្ធយកមកផលិតជាខ្សែភាពយន្តដែរសម្ដែងដោយមនុស្សឬហៅថា Live-Action រួចដល់យប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានបញ្ចេញ Trailer ដំបូងរបស់ខ្លួនទៅហើយដែលមានវត្តមានតារាសម្ដែងរបស់ជប៉ុនល្បីៗដូចជាលោក Yuki Yamada លោក Nobuyuki Suzuki ដែលអ្នកទាំងពីធ្លាប់សម្ដែងនៅក្នុងខ្សែភាពយន្តកំពូល Sequel​ ដ៏ធំគឺរឿង High & Low ក្រៅពីនេះលោក Takumi Kitamura ជាតួអង្គឯកនៅក្នុងរឿងនិងលោក Ryo Yoshizawa ជាដើម៕

Poster តា
Poster តា
តារាសម្ដែងនិងតួអង្គដែលពួកគេត្រូវសម្ដែង
តារាសម្ដែងនិងតួអង្គដែលពួកគេត្រូវសម្ដែង

តោះចង់ដឹងថាខ្សែភាពយន្ត Tokyo Revengers របស់ជប៉ុននេះមានភាពអស្ចារ្យនឹងប្លែកខុសពីខ្សែភាពយន្តដទៃយ៉ាងណា សូមប្រិយមិត្តទស្សនានូវខ្សែវីដេអូខ្លីដូចខាងក្រោម៖

Trailer របស់ Anime
Trailer សម្រាប់ Live-Action
Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T