ព្រះនាងតូច នរោត្ដម ជេនណា មានព្រះបន្ទូលដល់ បងប្អូនខ្មែរ មេត្តាស៊ូទ្រាំក្នុងស្ថានភាពលំបាកមួយនេះ

//s9.kh1.co/21/21e11203c56a3709dbb78138b45cb1104971ab76.jpg
តារា & កម្សាន្ដ

 ២១-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ព្រះនាងតូច នរោត្តម ជេនណា បានធ្វើការអំពាវដល់បងប្អូនជនរួមទាំងអស់ សូមមេត្តាអត់ធ្មត់ខ្ពស់ នៅក្នុងពេលស្ថានភាពកំពុងតែលំបាកខ្លាំង ដោយសារតែវីរុសកូវីដ១៩ បានឆ្លងរីករាលច្រើន ដែលធ្វើឲ្យសេដ្ឋកិច្ចមានការរាំងស្ទះជាខ្លាំង។

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ព្រះនាងតូច នរោត្តម ជេនណា បានធ្វើការអំពាវដល់បងប្អូនជនរួមទាំងអស់ សូមមេត្តាអត់ធ្មត់ខ្ពស់ នៅក្នុងពេលស្ថានភាពកំពុងតែលំបាកខ្លាំង ដោយសារតែវីរុសកូវីដ១៩ បានឆ្លងរីករាលច្រើន ដែលធ្វើឲ្យសេដ្ឋកិច្ចមានការរាំងស្ទះជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ដោយឃើញពីសភាពការណ៍បច្ចុប្បន្នមិនសូវជាអំណោយផលប៉ុន្មាន ព្រះនាងតូចបានមានបន្ទូលតាមរយៈសំណេរខ្លីថា៖

ស្ថិតក្នុងស្ថានភាពដ៏លំបាក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវិត ១៩ នេះ សូមពុកម៉ែមាមីងបងប្អូនទាំងអស់មេត្តា ស៊ូទ្រាំ យោគយល់ និងអធ្យាស្រ័យចំពោះពេលវេលាដ៏លំបាកនេះ ដោយនៅក្នុងផ្ទះមិនចេញក្រៅ​ ហេីយបន្តអនុវត្តន៍វិធានការ​ ៣ការពារ​ ៣កុំ​ និងចាក់វ៉ាក់សាំងបានខ្ជាប់ខ្ជួនបំផុតដេីម្បីសុវត្ថិភាពសុខភាពរបស់យេីងទាំងអស់គ្នា។
ការអនុវត្តតាមប្រសាសន៍រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល គឺមិនត្រឹមតែជួយការពារអ្នកឲ្យជៀសឆ្ងាយពី ជំងឺដ៏កាចសាហាវនេះនោះទេ ហើយថែមទាំងការពារមនុស្សជាទីស្រឡាញ់ និង មនុស្សជុំវិញខ្លួនយើងទៀតផង។
ខ្ញុំសូមអរគុណដល់រាជរដ្ឋាភិបាល ទ័ពអាវសជួរមុខ​គ្រូពេទ្យ​ នឹងកងកម្លាំងសមត្ថកិច្ច​ទាំងអស់​ ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជា។
ជាមួយគ្នានេះ​ បងប្អូនសិស្សានុសិស្សទាំងអស់​ ពិសេសកុមារាកុមារីគួរតែយកពេលវេលានេះប្រឹងប្រែងរៀនសូត្រដោយសំងំនៅផ្ទះ​ រឺក្នុងបន្ទប់ដេីម្បីរៀនសូត្របន្ថែមនៅផ្ទះ​ ជាមួយម៉ាក់ប៉ា​ និងរៀនសូត្រតាម online។
ស៊ូលំបាករយះពេលខ្លី តែយេីងនឹងបានរស់នៅសុខសប្បាយយូរអង្វែងជាមួយគ្នា។
ស៊ូស៊ូ​ កម្ពជា​! យេីងនឹងឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា​ 

ព្រះនាងតូច នរោត្តម ជេនណា

យ៉ាងណាមិញ អ្នកគាំទ្រក៏គាំទ្រនូវសំណេររបស់ព្រះនាងតូចផងដែរ ដោយអនុវត្តគោលការណ៍៣កុំ៣ការពារយ៉ាងខ្ជាប់ខ្ជួនផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ព្រះនាងតូច នរោត្តម ជេនណា
ព្រះនាងតូច នរោត្តម ជេនណា
ព្រះនាងតូច នរោត្តម ជេនណា
ព្រះនាងតូច នរោត្តម ជេនណា
ព្រះនាងតូច នរោត្តម ជេនណា
ព្រះនាងតូច នរោត្តម ជេនណា
ព្រះនាងតូច នរោត្តម ជេនណា
ព្រះនាងតូច នរោត្តម ជេនណា
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T