ទីបំផុត Big Hit ឆ្លើយតបនឹងបញ្ហាដែលថា BTS នឹងចូលទៅ​បម្រើកង​ទ័ព​ទាំងក្រុមតែម្តងនៅក្នុងឆ្នាំ ២០២២

//s9.kh1.co/69/69005ee12639f708c6542ef27fa43fc7da304d4f.jpg
តារា & កម្សាន្ដ

 ២១-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ឆ្លើយតបនឹងរឿងនេះ Big Hit Music បានប្រាប់ទៅសារព័ត៌មាន Tenasia ថា៖ "ពួកយើងមិនមាន​អ្វីនិយាយនោះ​ទេ អំពី​បញ្ហា​នេះក្រៅពីអ្វីដែលតារារបស់យើងបាននិយាយ យើងសុំឱ្យអ្នកគ្រប់គ្នាយល់ពីយើងផង"

កូរ៉េខាងត្បូង៖ អ្នកវិភាគផ្នែកហិរញ្ញវត្ថុ (Leading Investment and Securities) បានធ្វើការទស្សន៍ទាយថា សមាជិកក្រុម BTS អាចនឹងចូលបម្រើកងទ័ពទាំងអស់គ្នាតែម្តងនៅពាក់កណ្តាលឆ្នាំ 2022 ។ អ្នកវិភាគ Yoo Seong Man បានឱ្យដឹងថា៖ "ខ្ញុំរំពឹងទុកថា BTS នឹងចូលបម្រើកងទ័ពនៅពាក់ កណ្តាលឆ្នាំ 2022 ទាំងអស់គ្នា ពីព្រោះមានការផលិតត្រៀមទុកជាមុនដូចជាការធ្វើអាល់ប៊ូមចម្រៀងជាដើម បានធ្វើឡើងមុននឹងពួកគេ​ទៅបម្រើ​កងទ័ព BTS គឺល្បីល្បាញ លំដាប់ពិភពលោកដូចជា Michael Jackson ឬក៏ The Beatles។ ហេតុនេះហើយ​ពួកគេនៅតែអាចបន្តភាពល្បីល្បាញទាំងនោះ បន្ទាប់ពីចេញពីបម្រើកងទ័ពបានដដែល"។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកវិភាគម្នាក់នេះបានបង្ហាញពីការជឿជាក់របស់ខ្លួនទៅលើ ក្រុមហ៊ុន HYBE ថានឹងមានតារាល្បីៗជាច្រើនដែលអាច​បំពេញចិត្តអ្នកគាំទ្រខណ:ពេលដែល BTS កំពុងបម្រើកងទ័ពបានផងដែរ។

ឆ្លើយតបនឹងរឿងនេះ Big Hit Music បានប្រាប់ទៅសារព័ត៌មាន Tenasia ថា៖ "ពួកយើងមិនមាន​អ្វីនិយាយនោះ​ទេ អំពីបញ្ហានេះក្រៅពីអ្វីដែលតារារបស់យើងបាននិយាយ យើងសុំឱ្យអ្នកគ្រប់គ្នាយល់ពីយើងផង"។

ជាការរំឭកឡើងវិញនូវអ្វីដែល Jin ធ្លាប់បាននិយាយ ដោយតារារូបនេះបានលើកឡើងថា៖ "ក្នុងនាមជាប្រជា​ពលរដ្ឋ​របស់​​ប្រទេសកូរ៉េ ការបម្រើកងទ័ពគឺជារឿងដែលគួរធ្វើ បើសិនប្រទេសជាតិត្រូវការខ្ញុំឱ្យទៅបម្រើកងទ័ព ខ្ញុំនឹង​ទៅ​ភ្លាម​ពេលណាក៏បាន"៕

សូមទស្សនារូបភាពខាងក្រោម៖

BTS
BTS
BTS
BTS
Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T