Hailey ដើរឡើងខ្ញង់បញ្ចេញឫកពារហីៗដាក់Justin រឿងតែងខ្លួនរយីករយាក ចូលរួមកម្មវិធី

//s9.kh1.co/6f/6f5244e31128973f7c29b9f67272f0b214e4cbac.jpg
តារា & កម្សាន្ដ

 ២១-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

Justin ធ្វើឲ្យអ្នកគាំទ្រស្រងាកចិត្តជាច្រើនដង ជាមួយនឹងការតុបតែងខ្លួនមិនសាកសម។

បរទេស​៖ ជាការពិតណាស់ Justin Bieber គឺជាសិល្បករ តារាចម្រៀងមួយរូពប ដែលតែងតែមានផ្នត់គំនិតច្នៃ ម៉ូតប្លែកៗ ប៉ុន្តែមានច្រើនដងហើយ ដែលលោកធ្វើអោយអ្នកគាំទ្រ មានការស្រងាកចិត្ត ដោយសារតែរូបរាងការតែងខ្លួនមិនឆើតឆាយរបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះបើងាកមកមើលភរិយា Hailey Baldwin វិញតែងតែស្លៀកពាក់យ៉ាងឆើតឆាយ និងហាក់ធ្វើព្រងើយកន្តើយចំពោះស្វាមីនៅពេលដែលពិបាកយល់ពីរបៀបតែងខ្លួនរបស់Justin។

ជាក់ស្ដែង កាលពីថ្មីៗនេះ​ រូបរាងចុងក្រោយរបស់ គូស្នេហ៍មួយគូនេះបានចូលរួមក្នុងពិធីមង្គលការរបស់មិត្តភិក្តិ ដោយមានស្ទីលតុបតែងខ្លួន ផ្ទុយគ្នាទាំងស្រុង។ Hailey បានជ្រើសរើសសម្រាប់ខ្លួននាងនូវរ៉ូបពណ៌ខ្មៅរឹបតឹង ដែលបង្ហាញពីដងខ្លួនរបស់នាង និងជើងវែងស្រលូន។បន្ទាប់ពីសំលឹងមើលតារាបង្ហាញម៉ូតឆើតឆាយ Hailey ហើយ។ ប៉ុន្តែបើក្រឡេកមើល Justin វិញ តារាចម្រៀងប្រុសរូបនេះបានឈរនៅលើផ្លូវជាមួយនឹងឈុតពណ៌ខៀវនិងអាវក្នុងសំយ៉ុងពណ៌ស  មិនតែប៉ុណ្ណោះ រូបរាងរបស់ Justin ថែមទាំងត្រូវបានចុះផ្សាយដោយកញ្ចក់ទូរទស្សន៍ The Mirror និងបាននិយាយថា Justin ស្លៀកពាក់រញ៉េរញ៉ៃពេកមិនសមនឹងចូលរួមពិធីមង្គលការទេ៕

សូមទស្សនារូបភាពខាងក្រោម៖

Justin
Justin
Justinនិង​ភរិយា
Justinនិង​ភរិយា
Justinនិង​ភរិយា
Justinនិង​ភរិយា
Justin
Justin
Justin
Justin
Hailey
Hailey
Hailey
Hailey
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T