ប្រុសខូច ពីក្មេង ច្បាស់ថាពេលដែលចាស់ទៅ​ ឈប់ខូច?

//s9.kh1.co/0d/0df4cf3b348a1d2437041c240995399f6deaf1ab.jpg
ប្រលោមលោក & អប់រំ

 ២១-មេសា-២០២១ ៦ល្ងាច · ៣ ឆ្នាំមុន

មនុស្សប្រុសខូចពីក្មេងមិនប្រាកដថាពេលចាស់ទៅឈប់ខូចនោះទេ ហើយក៏មិនប្រាកដថាគេមិនកែខ្លួនដែរ នេះគឺអាស្រ័យលើខ្លួនគេ

មនុស្សប្រុសជាទូទៅពួកគេ មានចរិតខុសៗគ្នា ​ដែលពិបាកនិងស្មានយល់ពីពួកគេខ្លាំងណាស់ បុរសខ្លះ ជាមនុស្ស ដែលចូលចិត្តបែបស្ងៀមស្ងាត់ អ្នកខ្លះ ជាមនុស្សម៉ឺងម៉ាត់ អ្នកខ្លះទៀតជាមនុស្សប្រុសទេតែសម្ដីដូចមនុស្សស្រី ខ្លះចូលចិត្តលេងសើចជាដើម។ មនុស្សប្រុសមានល្អ មានអាក្រក់ ដែលស្ទើរតែ ធ្វើឱ្យនារីៗមានការខ្លាចរអាពេលដែលរើសគូស្រករធ្វើជាស្វាមីទៅថ្ងៃអនាគត ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

នារីៗ ឬចាស់ទុំច្បាស់ណាស់ពេលដែលជ្រើសរើសគូស្រករ ឱ្យកូនចៅគឺតែងតែសើបសួរ ឬតាមដានពីពូជពង្ស ផៅសណ្តាន និងអត្តចរិតរបស់បុរសនោះ ថាគេជាមនុស្សបែបណា ល្អ អាក្រក់ ខូច ខិល កាចឬស្លូត ញៀនស្រីស្រា ល្បែងពាលា និងជាមនុស្សមានទំនួលខុសត្រូវខ្ពស់ឬអត់។

សម្រាប់មនុស្សស្រីខ្លះ គិតថាខ្លួនឯងបានជ្រើសរើសបុរសនៅក្នុងជីវិតបានត្រឹមត្រូវហើយ ព្រោះមុនពេលរៀបការ ឬដឹងតាំងពីដើមមកថាគេជាមនុស្សល្អ មិនចេះខូចខិលនោះទេ តែបន្ទាប់មកទៀត នាងក៏ត្រូវបានខកបំណងបន្ទាប់ពីបានរស់នៅជាមួយគ្នាបានមួយរយៈធំ និងមានអាយុច្រើនបន្តិចឬចាប់ផ្ដើមរកស៊ីមានបាន ស្រាប់តែស្វាមីចេះខូចខិល មានស្រីញី ដើរផឹកស៊ី ជាមួយមិត្តភក្តិ ដោយអាងថាខ្លួនឯងចាស់ហើយ កូនៗធំៗរួចខ្លួនអស់ហើយ ទ្រព្យសម្បត្តិក៏មាន មិនបាច់ខ្វល់ច្រើននោះទេ ដែលបានធ្វើឱ្យប្រពន្ធកូនពិបាកចិត្តរាល់ថ្ងៃ។

រូបតំណាង
រូបតំណាង

សម្រាប់នារីមួយចំនួនទៀត នាងបានស្វាមីដែលមិនសូវមានគុណសម្បត្តិល្អនោះទេ រហូតដល់មានសាច់ញាតិ និង មនុស្សនៅជុំវិញខ្លួនមើលងាយ ថាបានស្វាមីខូចខិល មិនកំណើត មិនដឹងអនាគតនៅទីណា តែដោយក្ដីស្រលាញ់នាងគឺទ្រាំបន្តដំណើរជាមួយដោយមិនរុញរានោះ ។ តែនៅពេលដែលចាប់ដៃគ្នាសាងនូវអនាគត និងរកស៊ីជាមួយគ្នាយូរៗទៅ  វ័យរាងចាស់ទុំបន្តិច ស្រាប់តែបុរស់ដែលធ្លាប់តែខូចខិលដើរតែផឹកស៊ី ពួកម៉ាក ពួកភឿន  បានក្លាយជាឳពុកល្អ ប្ដីដ៏ល្អ និង ជាបុគ្គលដ៏ល្អនៅក្នុងសង្គមទៀតផង ទាំងនេះក៏មកពីគេមានគំនិតយស់ថាខ្លួនមានវ័យកាន់តែទៅមុខហើយ ត្រូវតែធ្វើអ្វីដែលមានប្រយោជន៍ បំពោះគ្រួសារ សង្គមជាតិ មិនចំណាយពេលជាមួយនិងរឿងអត់ប្រយោជន៍ទាំងនោះដូចកាលពីមុននោះទេ។

រូបតំណាង
រូបតំណាង

សម្រាប់មនុស្សស្រីមួយចំនួនទៀតយល់ថាពេលដែលបានស្វាមីខូចខិលពេលនៅក្មេង ប្រាកដណាស់ពេលដែលគេមានគ្រួសារមានកូនមានប្រពន្ធ ហើយគេនឹងចេះកែខ្លួនដើម្បីអនាគតគ្រួសារ ឈប់ខូច ខិលបន្តទៀត តែប្រភេទមនុស្សប្រុសមួយចំនួននេះពួកគេ មិនចេះកែខ្លួនដោយងាយៗនោះទេទោះអ្នកណាមានឥទ្ធិពលចំពោះគេយ៉ាងណាក៏ដោយ  បើសិនជាកែបានគឺបានតែមួយរយៈពេលទេ គេនឹងដូចដើមវិញដ៏ដែល មនុស្សបែបនេះគឺខូចដល់ដង្ហើមចុងក្រោយតែម្ដង។

រូបតំណាង
រូបតំណាង

ដូចអ្វីដែលមានរៀបរាប់ខាងលើគឺអ្នកទាំងអស់គ្នាប្រាកដជាយល់ជាក់ជាមិនខានថា មនុស្ស ប្រុសទាំងអស់មិនអាចកំណត់ថាគេខូចពីក្មេងហើយពេលចាស់ទៅឈប់ខូចនោះទេ គឺវាអាស្រ័យទៅលើបុគ្គលទាំងនោះថាពួកគេមានចរិកល័ក្ខខណៈនិងគំនិតចេះកែខ្លួនឬទេ បើគេយល់ថាអំពើខិលខូចរបស់គេធ្វើឱ្យគេមានក្ដីសុខគេក៏បន្តធ្វើដោយមិនខ្វល់ពីអារម្មណ៍របស់អ្នកដទៃជារៀងរហូតទៅ តែបើបុរសទាំងនោះចាប់ផ្ដើមមានគំនិតថាអំពើខិលខូចរបស់ខ្លួនវាបានប៉ះពាល់ខ្លាំងដល់ខ្លួនឯងនិងមនុស្ស ជាទីស្រលាញ់របស់គេ នោះគេក៏ព្រមកែខ្លួនជាថ្មី៕

រូបតំណាង
រូបតំណាង
Yith Manil
យិត ម៉ានិល

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T