ជារៀងរាល់ចុងសប្តាហ៍ ខ្មែរឡូត តែងប្រមូលផ្តុំនូវ ចំណេះដឹងទូទៅ ពីនេះពីនោះមួយចំនួន ដើម្បីចែករំលែក ជូនដល់ប្រិយមិត្តទាំងអស់ បានអានកំសាន្ត និង ស្វែងយល់ ដោយព័ត៌មាន ក៏ដូចជាចំណេះដឹងទាំងនេះ មានលក្ខណៈចំរុះដូចជា ស្តីអំពី ទីកន្លែង សត្វ វត្ថុ សុខភាព ព្រឹត្តិការណ៍ បច្ចេកវិទ្យា ការរកឃើញថ្មីៗ និង មានផ្សេងៗ ជាច្រើនទៀត តាមដែលអាចរកបាន ពីគ្រប់ទិសទី និង ពីប្រភពនានាក្នុងអ៊ីនធើណេត។

សូមតាមដាននូវអត្ថបទសង្ខេបខ្លីៗ ដែលមានខ្លឹមសារដូចខាងក្រោម៖

នៅវេលាព្រឹកព្រលឹម ថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ ២០១៣ នេះ ព្រះច័ន្ទនឹងចូលកាន់តែជិតភពផែនដីបំផុត ដែលមានចម្ងាយត្រឹមតែ 356,990 Km តែប៉ុណ្ណោះ ហើយនេះគេហៅថា " Supermoon " ដែលជាព្រះច័ន្ទពេញវង់ មើលទៅធំបំផុតប្រចាំឆ្នាំ។



នៅពេលដែលកូនសត្វកម្មប្រម៉ា កើត បន្លារបស់វា មិនទាន់ដុះចេញ មកនោះទេ ហេតុនេះហើយទើបមិនបង្ក ការឈឺចាប់ដល់មេ របស់វា .. រហូតដល់ ២សប្តាហ៍ ទើបបន្លាចាប់ផ្តើមដុះចេញមកក្រៅ ហើយភ្នែក របស់វា ក៏ចាប់ផ្តើមបើកផងដែរ .. សត្វកម្មប្រម៉ា ក៏មានធ្មេញទឹកដោះ ដូចជាមនុស្សអញ្ចឹងដែរ ក្រោយកើតបាន ៣សប្តាហ៍.. ហើយវា នឹងចេញពីសំបុក បន្ទាប់ពីមានអាយុ ៤ ទៅ ៥ សប្តាហ៍ .. ក្នុងនោះដែរ មុនពេលចេញពីសំបុក គឺក្នុងចំណោម ប្រាំក្បាល តែងតែមានមួយ ត្រូវងាប់ជាក់ជាមិនខាន។


លោក José Mujica អាយុ 77ឆ្នាំ ជាប្រធានាធិបតី របស់ប្រទេស អ៊ុយរ៉ាហ្គាយ (Uruguay) និង ជាប្រធានាធិបតី ដែលក្រជាងគេបំផុត នៅលើពិភពលោក .. ព្រោះតែប្រាក់ខែរបស់គាត់ $12,500 គាត់ទុកតែ $1,250 ប៉ុណ្ណោះ ហើយសល់ប៉ុន្មាន គាត់យកទៅបរិច្ចាគទាំងអស់។



70% នៃចំនួនសាច់សរុបទាំងអស់ ដែលសំរាប់យកមកបរិភោគ នៅទូទាំងពិភពលោកយើងនេះ គឺជា សាច់របស់សត្វ ពពែ ..គុណតម្លៃនៃសារជាតិ ចិញ្ចឹមរាងកាយ បានមកពីសាច់ពពែ មានច្រើនគួរសម និង ផ្តល់នូវសុខភាពប្រសើរ ជាងសាច់ដទៃទៀត ផងដែរ ដោយក្នុងនោះ កាល់ឡូរីក្នុងសាច់ពពែ មានតែមួយភាគបី នៃកាល់ឡូរី របស់សាច់គោប៉ុណ្ណោះ ហើយមានខ្លាញ់តិចជាង ..

មិនបាច់និយាយឯណាឆ្ងាយ គិតតែក្នុងសហរដ្ឋអាមេរិក គឺការសម្លាប់សត្វពពែយកសាច់ មានការកើនឡើងជាបន្តបន្ទាប់ ក្នុងអំឡូងពេល រៀងរាល់ 10ឆ្នាំ នៅ 3 ទសវត្សរ៍ចុងក្រោយនេះ .. ហើយហេតុផល ដែលសាច់ពពែ កាន់តែមានប្រជាប្រិយភាព ទូទាំងពិភពលោកបែបនេះ ព្រោះតែជាសាច់ ដែលអ្នកកាន់ សាសនាធំៗ ចំនួនពីរ អាចបរិភោគបាន។


រៀបចំដោយទំព័រ៖

ព័ត៌មានប្លែកៗនិងចំណេះដឹងប្រចាំថ្ងៃ


ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]