រឿងរីកកាន់តែធំ! បន្ទាប់ពីគ្រូបង្វឹកនិងកីឡាកររិះគន់ Super League ឥលូវនេះព្រះអង្គម្ចាស់ William បានចេញមុខថ្លែងថា...

//s9.kh1.co/a2/a2dd03f9907a965df10b0a735e40b85f5c1b26f7.jpg
កីទ្បា

 ២០-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ព្រះអង្គម្ចាស់ William ថ្លែងទាក់ទងនឹងការបង្កើត Super League

អង់គ្លេស៖ ការបង្កើតលីគថ្មីដែលមានឈ្មោះថា European Super League បានធ្វើឲ្យកក្រើកពេញពិភពបាល់ទាត់បន្ទាប់ពីក្លិបធំៗចំនួន១២រួមមាន Real Madrid, Barcelona, Atletico Madrid, Liverpool, Manchester United, Manchester City,Chelsea, Arsenal, Tottenham Hotspur, Inter Milan, AC Milan និង Juventus បានប្រកាសចូលរួមជាមួយក្របខណ្ឌបាល់ទាត់ដែលបង្កើតឡើងដោយលោកប្រធាន Florentino Perez នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្លិបដែលចូលលេងនៅ Super League
ក្លិបដែលចូលលេងនៅ Super League

បញ្ហាចម្រូងចម្រាសជាច្រើនបានកើតឡើងព្រោះ ខាង UEFA, FIFA, La Liga, Serie A និង Premier League បានប្រកាសប្រឆាំងដាច់ខាតលើការបង្កើត Super League នេះដោយបានព្រមានថាក្លិបបាល់ទាត់និងកីឡាករណាដែលចូលរួមលេងនៅលីគថ្មីនេះនឹងត្រូវហាមឃាត់មិនឲ្យចូលលេងនៅ UCL, ការប្រកួតក្នុងលីគ, World Cup ឬសូម្បីពានរង្វាន់នៅជម្រើសជាតិផ្សេងៗ ប៉ុន្តែក្លិបទាំង១២នេះហាក់មិនព្រមរាថយងាយៗនោះឡើយ។

European Super League 
European Super League 

អ្នកគាំទ្របាល់ទាត់ជាច្រើនបានប្រមូលផ្ដុំគ្នាធ្វើការតវ៉ាឲ្យក្លិបនីមួយៗបញ្ឈប់ការចូលរួមនៅ Super League ខណៈគ្រូបង្វឹកមួយចំនួនដូចជា Jurgen Klopp បានចេញមុខនិយាយថាលោកគ្រូមិនគាំទ្រឲ្យ Liverpool ចូលរួមប្រកួតនៅ Super League ឡើយ។

លោកគ្រូបង្វឹក Jurgen Klopp
លោកគ្រូបង្វឹក Jurgen Klopp

យ៉ាងណាមិញ ពេលនេះ ព្រះអង្គម្ចាស់ William ដែលជាព្រះបុត្រាច្បងរបស់ព្រះអង្គម្ចាស់ ឆាល៍ និងម្ចាស់ក្សត្រីយ៍ ដាយអាណា ដែលពេលនេះព្រះអង្គមាននាមជាប្រធានរបស់សហព័ន្ធបាល់ទាត់អង់គ្លេសហៅកាត់ថា FA បានចេញមុខប្រឆាំងនឹងការបង្កើត European Super League នេះដោយបានគូសបញ្ជាក់ថាវាអាចធ្វើឲ្យខូចខាតដល់កីឡាដែលមនុស្សជាតិស្រឡាញ់។

ព្រះអង្គម្ចាស់ William
ព្រះអង្គម្ចាស់ William

ព្រះរាជវាំង ខេនស៊ីងតុន បានចេញព្រះរាជសារនៅលើគណនីបណ្ដាញសង្គម Twitter ទាក់ទងនឹងព្រះរាជសាររបស់ ព្រះអង្គម្ចាស់ William ដែលគ្រោងនឹងបើកការប្រជុំជាមួយគណៈគ្រប់គ្រងរបស់ FA ទាំងអស់ថា៖

ឥលូវនេះ ពួកយើងត្រូវតែរួមគ្នាការពារសហគមន៍បាល់ទាត់ទាំងអស់ តាំងពីក្របខណ្ឌកំពូលរហូតដល់ថ្នាក់ក្រោម ព្រមទាំងការពារតម្លៃនិងភាពយុត្តិធម៌ក្នុងពិភពបាល់ទាត់ផងដែរ។ យើងបានដឹងពីភាពខ្វល់ខ្វាយរបស់អ្នកគាំទ្របាល់ទាត់ទាក់ទងនឹងការបង្កើត Super League នេះដែលវាអាចធ្វើឲ្យខូចខាតដល់កីឡាដែលពួកយើងទាំងអស់គ្នាស្រឡាញ់៕

ព្រះអង្គម្ចាស់ William 
ព្រះអង្គម្ចាស់ William
ព្រះអង្គម្ចាស់ William
ព្រះអង្គម្ចាស់ William
ព្រះអង្គម្ចាស់ William

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T