ក្រោយលែងលះពីអតីតភរិយាក្មេងស្អាត Kelly នឹងជូនពរបើអ្នកក្រោយគេល្អ

//s9.kh1.co/30/30f769d8e89e5f4fdec01910a5243e8f9c9c7ecc.jpg
តារា & កម្សាន្ដ

 ២០-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

បែកគ្នាបាន៥ខែហើយ kelly ពោលពាក្យថាបើអតីតភរិយាមានស្នេហាថ្មីគេក៏សប្បាយចិត្តជំនួស

ថៃ៖ បន្ទាប់ពីលែងលះគ្នាជាមួយអតីតភរិយាគឺ Nine Chanuchtra​អស់រយៈពេល៥ខែរួចមក Kelly ដែលជាតារាសម្ដែងដ៏ល្បីមួយរូប បានធ្វើឱ្យមហាជនជាច្រើនមានការសោកស្ដាយ ចំពោះទំនាក់ទំនងប្រេះស្រាំមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Kelly និងអតីតភរិយា Nine Chanuchtra  
 Kelly និងអតីតភរិយា Nine Chanuchtra  

នៅមិនទាន់ចប់នោះទេ ក្នុងរយៈពេលថ្មីៗនេះ Kelly លោកបានចេញមកបកស្រាយម្ដងទៀត បន្ទាប់ពីមានពាក្យលិចឮដដែលៗថាស្នេហាមួយនេះឈានដល់ការបែកបាក់គ្នាប្រហែលជាមានអ្នកទីបីហើយ ព្រមទាំងមកបកស្រាយរឿងដែលមហាជនជាច្រើនគិតថាខ្លួនគេទៅបួសព្រោះស្នេហា ។ សម្រាប់ការចេញមុខមកស្រាយលើកនេះលោក​ចង់ឱ្យអ្នកទាំងអស់គ្នាឈប់យល់ច្រឡំបន្តទៅទៀត ដោយក្នុងនោះគេបានអធិបាយថាៈ

តាមពិតទៅកាលនៅជាប្ដីប្រពន្ធនឹងគ្នាគឺពួកយើងមានទំនុកចិត្តលើគ្នាណាស់ គ្មានអ្នកមានលួចក្បត់អ្នកណានោះទេ ជាពិសេស Nine Chanuchtra នាងមិនដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ពិបាកចិត្ត ហើយក៏គ្មានអ្នកទីបីចូលមកនោះទេ។ ប៉ុន្តែពេលនេះ នាងចង់មានទំនាក់ទំនង ឬក៏កំពុងតែទាក់ទងអ្នកណាក៏ដោយ គឺជាសិទ្ធរបស់នាង ព្រោះយើងបានដាច់ស្រេចគ្នាហើយ ប្រសិនបើពេលនេះនាងមានស្នេហាថ្មីខ្ញុំក៏សប្បាយចិត្តជំនួស ។ហើយរឿងដែលថាខ្ញុំទៅបួសព្រោះស្នេហានោះមិនមែនជាការពិតនោះទេ រូបនោះគ្រាន់តែជារូបថតចាស់កាលពីមុននោះទេ ខ្ញុំមិនមែនជាមនុស្សដែលគេចវេសពីការពិតនោះទេ សម្រាប់រឿងយកគូស្រករនៅថ្ងៃខាងមុខខ្ញុំមិនទាន់ចង់គិតនោះទេ ពេលនេះខ្ញុំមានក្ដីសុខជាមួយនិងមិត្តភ័ក្តិរបស់ខ្ញុំច្រើនជាង៕"

 Kelly 
 Kelly និងអតីតភរិយា Nine Chanuchtra  
 Kelly និងអតីតភរិយា Nine Chanuchtra  
 Kelly និងអតីតភរិយា Nine Chanuchtra  
 Kelly និងអតីតភរិយា Nine Chanuchtra  
 Kelly   
 Kelly   
Yith Manil
យិត ម៉ានិល

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T