ប្រិយមិត្តប្រហែល ជាបានទស្សនាវីដេអូ ដ៏អស់សំណើចមួយរួចទៅហើយ  ដែលមានស្រ្តីម្នាក់ គាត់បានបង្ហាញនូវ វីធីសាស្រ្តធ្វើសក់ នៅក្នុងប្រព័ន្ធ Youtube  ដោយរមូលសក់ ដាច់ឆេះសក់អស់ មួយដុំផងដែរ។ ជាពិសេសពត៌មាន យើងបានយកមកបង្ហាញជូន ប្រិយមិត្តម្តងរួចទៅហើយ។

យ៉ាងណាមិញ យោងតាមប្រភពពត៌មាន បរទេសមួយបាន ឲ្យដឹងថាស្រ្តីម្នាក់ នេះត្រូវបានគេអញ្ចើញ ចូលរួមក្នុងកម្មវីធី The Ellen Show ដែលជាកម្មវីធីដ៏ល្បីបំផុត នៅក្នុងសហរដ្ឋ អាមេរិកផងដែរ។ ជាពិសេសកម្មវីធីនេះ មានអ្នកស្រី Ellen ជាពិធីករផងដែរ។ បានជាហៅស្រ្តីម្នាក់ នេះចូលក្នុងកម្មវីធី The Ellen Show នេះគឺនាងបានទទួល នូវការទស្សនា វីដេអូដែលនាងធ្វើ ឆេះសក់នោះច្រើន បំផុតក្នុងរយៈ ពេល ៥ខែរហូតទៅដល់ ជិត ៣លាននាក់ឯណោះ ដែលពិតជាគួរភ្ញាក់ផ្អើល និងគួរឲ្យអស់សំណើច ថែមទៀតផង។

ដើម្បីឲ្យកាន់តែច្បាស់ សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា៖







តើប្រិយមិត្តយល់ យ៉ាងណាចំពោះ ចំពោះវីដេអូស្រ្តីម្នាក់នេះ?

កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]