Blue Lake គឺជាបឹងតូចមួយ ដែលមានទឹកបរិសុទ្ធ ស្រស់ថ្លា ដែលវាស្ថិតនៅក្នុងឧស្យាន Nelson Lakes National Park នៅភាគខាងត្បូងនៃប្រទេស New Zealand ហើយបឹងមួយនេះ បានជាប់ឈ្មោះជា “បឹងដែលមានទឹកថ្លាបំផុត នៅក្នុងពិភពលោក”។

យោងតាមប្រភពព័ត៌មាន Amazefacts បានឲ្យដឹងថា បឹង Blue Lake មួយនេះ គឺត្រូវបានរកឃើញ ដោយក្រុមអ្នកស្រាវជ្រាវមកពី National Institute of Water and Atmospheric Research (NIWA) នៅក្នុងឆ្នាំ២០១១ ដែលភាពថ្លា និងច្បាស់របស់វា មានរហូតដល់ទៅជម្រៅ ៨០ម៉ែត្រឯណោះ។

គួរបញ្ជាក់ផងដែរថា ភាពច្បាស់ និងថ្លារបស់បឹង Blue Lake នេះ ទទួលបានជ័យជំនះ លើបឹងដែលមានឈ្មោះល្បីល្បាញ Te Waikoropupu Springs ដែលស្ថិតនៅក្នុងប្រទេស New Zealand ដោយបឹងនេះ មានភាពច្បាស់ និងថ្លាត្រឹមតែ ៦៣ម៉ែត្រតែប៉ុណ្ណោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះបឹងថ្លាបំផុត នៅលើពិភពលោកមួយនេះ?



















ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]