ក្រោយលែងលះគ្នាអស់រយៈពេល ២ឆ្នាំ អតីតប្តី​ ហ៊ាន់ជីអ៊ុន ហាក់បញ្ចេញក្ដីស្រលាញ់ ទៅលើនារីម្នាក់ មិនត្រឹមតែក្នុងសម្ដែង

//s9.kh1.co/c1/c198d6bc460138ccc8ef0c43cc80d7224abeb672.jpg
តារា & កម្សាន្ដ

 ១៨-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Song Joong Ki ហាក់មានភាពស្និតស្នាលខ្លាំងជាមួយតារាស្រីមួយរូបនេះ។

កូរ៉េខាងត្បូង ៖ ប្រិយមិត្តពិតជាបានដឹងហើយ អំពីរឿងរ៉ាវស្នេហាប្រេះឆារវាងប្តីប្រពន្ធ តារាសម្ដែងល្បី ក្នុងវិស័យ K-Drama គឺ Song Joong Ki និង Song Hye Kyo ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលអស់បណ្ដាហ្វេនៗ។ យ៉ាងណាមិញ រឿងចែកផ្លួវគ្នារវាងពួកគេទាំងពីរ បានធ្វើឲ្យអ្នកគាំទ្រមិនអស់ចិត្ត ហើយថែមទាំងខកចិត្តជាខ្លាំងផងដែរ។   

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បន្ទាប់ពីបានលែងលះគ្នាអស់រយៈពេលជិត ២ ឆ្នាំមកហើយនោះ Song Joong Ki បានត្រលប់មកអេក្រង់ទូរទស្សន៍សារជាថ្មី វិញជាមួយនឹងខ្សែភាពយន្តរឿង Vincenzo ។ តារាសម្តែងរូបនេះបានធ្វើឱ្យទស្សនិកជនក្តៅខ្លួនចាប់អារម្មណ៍យ៉ាងឆាប់រហ័ស ដោយសារតែរូបរាងសង្ហា លេចធ្លោគួរឱ្យចាប់អារម្មណ៍ និងសមត្ថភាពសម្ដែងដ៏ទេវភាព ប៉ុន្តែអ្វីដែលពិសេសនោះគឺ សកម្មភាព ផ្អែមល្ហែមជាមួយតួស្រី Jeon Yeo Bin

Song Joong Ki 
Song Joong Ki 

គួរបញ្ជាក់ផងដែរថា ពួកគេមិនត្រឹមតែស្រលាញ់គ្នានៅលើកញ្ចក់អេក្រង់ប៉ុណ្ណោះទេ គូស្នេហ៍មួយគូនេះក៏មានភាពស្និទ្ធស្នាលយ៉ាងខ្លាំងនៅពីក្រោយឆាកដែលធ្វើឱ្យអ្នកគាំទ្រតែងតែ ជម្រុញបន្ថែម ។ ថ្មីៗនេះរឿងរ៉ាវនៅពីក្រោយឆាករបស់ពួកគេ បានបង្កជាព្យុះមួយនៅលើបណ្តាញសង្គម ហើយលើសពីនេះ នៅពេលដែលពួកគេនៅជួបជុំគ្នាខាងក្រោយឆាកស្រាប់តែ លេចចេញនូវសំលេងលឺខ្លាំងៗ ហើយ Song Joong Ki បានយកដៃគ្របត្រចៀករបស់ Jeon Yeo Bin ដោយដៃទាំងពីររបស់លោក ដើម្បីការពារកុំអោយនាងភ្ញាក់ផ្អើល។ បន្ទាប់មកពួកគេ បានងាកមកញញឹមជាមួយគ្នាយ៉ាងខ្លាំង។

សកម្មភាព ក្រៅឆាក
សកម្មភាព ក្រៅឆាក

សកម្មភាពនេះ បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណេតមានអារម្មណ៍ថា“ រលាយ” ព្រោះSong Joong Ki ពិតជាគួរសមនិងតែងតែយកចិត្តទុកដាក់និងមើលថែតារាស្រីរូបនេះ។ ខ្សែភាព យន្ត Vincenzo ត្រូវបានទស្សនិកជនស្រឡាញ់ពេញចិត្ត កាន់តែខ្លាំងឡើងហើយ គូស្នេហ៍ក្នុងរឿងមួយគូនេះ ក៏ត្រូវបានទស្សនិកជនជម្រុញយ៉ាងខ្លាំងផងដែរ។ ចាប់តាំងពីការលែងលះរបស់ Song Hye Kyo រហូតមកដល់ពេលនេះ Song Joong Ki មានភាពស្និទ្ធស្នាលជាមួយតារាស្រីមួយរូបនេះយ៉ាងខ្លាំង។

Song Joong Ki និងJeon Yeo Bin
Song Joong Ki និងJeon Yeo Bin
សកម្មភាព ក្រៅឆាក
សកម្មភាព ក្រៅឆាក

ទោះយ៉ាងណាក៏ដោយមានមតិជាច្រើនដែលថា Song Joong Ki មិនគួរធ្វើសកម្មភាពស្និទ្ធស្នាលបែបនេះចំពោះមិត្តរួមអាជីពរបស់លោក ជាពិសេសនៅពេលដែលនៅក្រៅឆាកបែបនេះ៕

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T