Spurs ប្រជែងជាមួយ Arsenal និង Chelsea ក្នុងការនាំយកតារាឆ្នើមរបស់ក្លិប Bayern Munich រូបនេះ

//s9.kh1.co/24/245eaf32f32ff7ba6ee0e8d407ab18fe9bab7ab3.jpg
កីទ្បា

 ១៥-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

Spur បានប្រជែងជាមួយ Arsenal និង Chelsea ក្នុងការនាំយកតារាឆ្នើម Jerome Boateng របស់ក្លិប Bayern Munich

បរទេស៖ ក្លិបាល់ទាត់ Tottenham Hotspur កំពុងតែមានប្រៀបក្នុងការចុះហត្ថលេខានាំយកខ្សែការពារសញ្ជាតិអាល្លឺម៉ង់ កីឡាករ Jérôme Boateng ពីក្រុមយក្ស Bayern Muchen នារដូវក្តៅខាងមុខនេះ ខណៈពេលដែលតារាឆ្នើមរូបនេះអស់សុពលភាពកិច្ចសន្យាកុងត្រាជាមួយនឹងក្លិប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Jérôme Boateng
កីឡាករ Jérôme Boateng

តារាឆ្នើមសញ្ជាតិអាល្លឺម៉ង់ វ័យ៣២ឆ្នាំរូបនេះ បានចំណាយពេលវេលា១០រដូវកាលជាមួយក្រុមយក្ស FC Bayern Muchen ដែលជាពេលវេលាមួយដែលរូបគេបានជួយក្រុមនិង ឈ្នះពានជាច្រើនក្នុងរយៈពេលមួយទស្សវត្សរ៍កន្លងមកនេះ។

កីឡាករ Jérôme Boateng
កីឡាករ Jérôme Boateng

មិនត្រឹមតែមានការចាប់អារម្មណ៍ពីក្លិបធំៗនៅ Premier League ក្លិប​ Barcelona និង Dortmund ក៏មានការពេញចិត្តចង់បានម្ចាស់ពាន Worl Cup 2014 រូបនេះដែរ តែយ៉ាងណាក៏ដោយក្រុមដែលដឹកនាំដោយលោក Jose Mourinho នៅតែឈានមុខគេក្នុងការចុះហត្ថលេខានាំយកកីឡាកររូបនេះ។

កីឡាករ Jérôme Boateng
កីឡាករ Jérôme Boateng

តាមរយៈ Sky Sports បានឲ្យដឹងថា Jérôme Boateng អាចនឹងត្រឡប់ទៅលេងនៅទឹកដីអង់គ្លេសវិញសារជាថ្មីបន្ទាប់ពីចាកចេញពី Manchester City កាលពីឆ្នាំ២០១១កន្លងទៅ៕

កីឡាករ Jérôme Boateng
កីឡាករ Jérôme Boateng
Sao Sovanndy
សុវណ្ណឌី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T