បរទេស៖ ក្លិបាល់ទាត់ Tottenham Hotspur កំពុងតែមានប្រៀបក្នុងការចុះហត្ថលេខានាំយកខ្សែការពារសញ្ជាតិអាល្លឺម៉ង់ កីឡាករ Jérôme Boateng ពីក្រុមយក្ស Bayern Muchen នារដូវក្តៅខាងមុខនេះ ខណៈពេលដែលតារាឆ្នើមរូបនេះអស់សុពលភាពកិច្ចសន្យាកុងត្រាជាមួយនឹងក្លិប។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតារាឆ្នើមសញ្ជាតិអាល្លឺម៉ង់ វ័យ៣២ឆ្នាំរូបនេះ បានចំណាយពេលវេលា១០រដូវកាលជាមួយក្រុមយក្ស FC Bayern Muchen ដែលជាពេលវេលាមួយដែលរូបគេបានជួយក្រុមនិង ឈ្នះពានជាច្រើនក្នុងរយៈពេលមួយទស្សវត្សរ៍កន្លងមកនេះ។
មិនត្រឹមតែមានការចាប់អារម្មណ៍ពីក្លិបធំៗនៅ Premier League ក្លិប Barcelona និង Dortmund ក៏មានការពេញចិត្តចង់បានម្ចាស់ពាន Worl Cup 2014 រូបនេះដែរ តែយ៉ាងណាក៏ដោយក្រុមដែលដឹកនាំដោយលោក Jose Mourinho នៅតែឈានមុខគេក្នុងការចុះហត្ថលេខានាំយកកីឡាកររូបនេះ។
តាមរយៈ Sky Sports បានឲ្យដឹងថា Jérôme Boateng អាចនឹងត្រឡប់ទៅលេងនៅទឹកដីអង់គ្លេសវិញសារជាថ្មីបន្ទាប់ពីចាកចេញពី Manchester City កាលពីឆ្នាំ២០១១កន្លងទៅ៕