ស្ងាត់ៗ អតីត​បេក្ខភាព​កម្មវិធី​ពេជ្រ​កំពុង​ច្នៃ រ៉ា វីរៈ បង្ហាញវីឡាដ៏ធំស្កឹមស្កៃ

//s9.kh1.co/bb/bb31833e9d06ea03e27ef789d70b6d3fab5dc1e5.jpg
តារា & កម្សាន្ដ

 ១៤-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ស្ងាត់​ៗ​អតីត​បេក្ខភាព​កម្មវិធី​ពេជ្រ​កំពុង​ច្នៃ​កាលពីឆ្នាំ២០១៣ រ៉ា វីរៈ បង្ហាញវីឡាធំស្កឹមស្កៃទីតាំងនៅបុរីប៉េងហួត ផ្លូវ ជាសុផារ៉ា ។

ភ្នំពេញ៖ ស្ងាត់​ៗ​អតីត​បេក្ខភាព​កម្មវិធី​ពេជ្រ​កំពុង​ច្នៃ​កាលពីឆ្នាំ២០១៣ រ៉ា វីរៈ បង្ហាញវីឡាធំស្កឹមស្កៃទីតាំងនៅបុរីប៉េងហួត ផ្លូវ ជាសុផារ៉ា ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះតារាសម្តែងលោក រ៉ា វីរៈ បានបង្ហាញរូបភាពវីឡាធំស្កឹមស្កៃ ភ្ជាប់ជាមួយសារមួយឃ្លាថា «ប្រឹងទៅទាន់មានកម្លាំងប្រឹង បាន New home»។ ផ្ទះដ៏ស្រស់ស្អាតរបស់លោក រ៉ា វីរៈ មានទីតាំងនៅបុរីប៉េងហួត ផ្លូវ ជាសុផារ៉ា ។ ជាមួយនឹងសមិទ្ធិផលដ៏ធំរបស់តារាសម្តែងរូបនេះ មានការចាប់អារម្មណ៍ជាខ្លាំងពីប្រិយមិត្ត និងមិត្តភក្តិសិល្បៈ ខណៈតារាក្នុងសិល្បៈជាច្រើនកំពុងត្អូញត្អែរពីការបាត់បង់ប្រាក់ចំណូលយ៉ាងគំហុកដោយសារ កូ វី ដ-១៩ រាតត្បាត។

គួរបញ្ចាក់ថា តារាសម្តែង រ៉ា វីរៈ គ្រោង នឹងចូលរោងការនៅក្នុងថ្ងៃទី ២៧ ខែមីនា តែដោយសារជំងឺកូវីដ-១៩ នៅបន្តរាតត្បាតបែបនេះ លោកក៏បានផ្អាកការរៀបការទៅវិញ ដែលរហូតមកដល់ពេលនេះលោកពុំទាន់កំណត់ថ្ងៃរៀបការជាក់លាក់វិញឡើយ។ ការពន្យារពិធីមង្គលនេះគឺដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

សូមទស្សនារូបភាពខាងក្រោម៖

  ផ្ទះដ៏ស្រស់ស្អាតរបស់លោក រ៉ា វីរៈ
  ផ្ទះដ៏ស្រស់ស្អាតរបស់លោក រ៉ា វីរៈ
លោក រ៉ា វីរៈ
លោក រ៉ា វីរៈ
លោក រ៉ា វីរៈ
លោក រ៉ា វីរៈ
លោក រ៉ា វីរៈ
លោក រ៉ា វីរៈ
Sok Try
សុខ ទ្រី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T